បទយកការណ៍

និស្សិត​កម្រិត​ឧត្តម​សិក្សា​នៅ​មាន​ចំនួន​តិច​តួច​

សំឡេង ០៧:០៩
សិស្សានុសិស្ស​ប្រឡង​ជាប់​បាក់ឌុប​ត្រៀម​ខ្លួន​ចូល​សាកលវិទ្យាល័យ​
សិស្សានុសិស្ស​ប្រឡង​ជាប់​បាក់ឌុប​ត្រៀម​ខ្លួន​ចូល​សាកលវិទ្យាល័យ​ RFI/Chan Lida

នៅ​​ក្នុង​មួយ​​ឆ្នាំៗ ​​យ៉ាង​ហោច​​ណាស់​​​មាន​​យុវជន​​ខ្មែរ​​ពី​៥​ម៉ឺន​ទៅ​​១០​ម៉ឺន​​នាក់​ ​​បាន​បញ្ចប់​​ការ​សិក្សា​កម្រិត​វិទ្យាល័យ​បាក់​ឌុប ប៉ុន្តែ​គេ​សង្កេត​ឃើញ​មា​នយុវជន​ខ្មែរ​តែ​ម្នាក់​ក្នុង​ចំណោម​២០នាក់​តែ​ប៉ុណ្ណោះ​ ដែល​អាច​ទទួល​បាន​ការ​អប់រំ​នៅ​កម្រិត​ឧត្តម​សិក្សា​ជាន់​ខ្ពស់។ ទោះ​បីជា​តួរលេខ​ខាង​លើ​នេះ​បង្ហាញពី​​ការ​រីក​ចម្រើននៃ​វិស័យ​អប់រំ​ខ្មែរ​​បើ​ប្រៀប​ទៅនឹង​ប្រទេស​​​កម្ពុជា​កាលពី​១០​-២០ឆ្នាំ​មុន ប៉ុន្តែ​អ្នក​វិភាគ​មើល​ឃើញ​ថា​ការ​វិវត្ត​នេះ​នៅមាន​កម្រិត​ទាប​​នៅ​ឡើយបើ​ប្រៀប​ទៅនឹង​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាស៊ាន។