អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រឿង​​ប្រាក់​ខែ​​កម្មករ​​រោងចក្រ​​នៅ​​តែ​​ស្ថិត​​ក្នុង​​ភាព​​ចម្រូង​​ចម្រាស និង​​​កំពុង​​ក្លាយ​​ជា​​ល្បែង​​យុទ្ធសាស្ត្រ

សំឡេង ០៩:៣៥
កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​ ដោយ​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នៅថ្ងៃ​សុក្រ​ទី ​២៧ ​ធ្នូ​។​
កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​ ដោយ​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នៅថ្ងៃ​សុក្រ​ទី ​២៧ ​ធ្នូ​។​
១៥ នាទី

ការប្រជុំ​ជាថ្មី នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ដើម្បី​ដោះស្រាយ​ការតវ៉ា ចំពោះ​រូបមន្ត​តម្លើង​ប្រាក់ខែ​អប្បបរមា សម្រាប់​កម្មករ​កាត់ដេ​រ និង​ផលិត​ស្បែកជើង ត្រឹម៩០ឬ៩៥ដុល្លារ ក្នុង​ឆ្នាំ២០១៤ ហើយ​ដែល​គ្រោង​នឹង​ឡើង​ថែម​ពី១៥ទៅ១៧ដុល្លារ​រាល់​ឆ្នាំ ឱ្យដល់១៦០ដុល្លារ នៅ​ឆ្នាំ២០១៨ បាន​ប្រព្រឹត្ត​ទៅដោយ​ពុំមាន​ភាគី​ថៅកែ​រោងចក្រ។ ភាគី​សម្ព័ន្ធ​សហជីព​ទាំង៦ ដែល​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​គណៈក​ម្មា​ការប្រឹក្សា​ការងារ កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន បន្ត​ទារ​ឱ្យបាន​គ្រប់១៦០ដុល្លារ​ក្នុង​មួយខែ ចាប់ពី​ឆ្នាំ២០១៤តែម្តង ហើយ​ជម្រុញ​ឱ្យ​រដ្ឋាភិបាល​សម្រេច​ជាថ្មី នៅពេលដែល​ប្រាក់ខែ​អប្បរ​មា​របស់​កម្មករ​បច្ចុប្បន្ន មានតែ​៧៥ទៅ៨០ដុល្លារ។ ស្ថិតក្នុង​អន្តរកាល ភាពចម្រូងចម្រាស​នេះ​ហាក់​ប្រែជា​ស្មុគស្មាញ​ឡើង ដោយសារ​និន្នាការ​នយោបាយ​របស់​សហ​ជីព និង​ដោយសារ​យុទ្ធសាស្ត្រ​នៃ​ភាគី​ចរចា។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ