ភ្ញៀវប្រចាំថ្ងៃ

លោក ​Alex Gonzalez-Davidson៖​ ការ​​ឃ្លាំ​មើល​របស់​​អាជ្ញាធរ​ប្រដាប់​អាវុធ ​មិន​អាច​ទប់​ស្កាត់​សកម្មភាព​បំបួស​ដើម​ឈើ​នៅ​តំបន់​អារ៉ែង​បាន​ទេ

សំឡេង ០៧:៤២
លោក Alex Gonzalez-Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ
លោក Alex Gonzalez-Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ Alex Gonzalez-Davidson
ដោយ៖ អ៊ឹម រចនា
១២ នាទី

នៅ​ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​នេះ អ៊ឹម រចនា​បាន​សម្ភាស​លោក Alex Gonzalez-Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ អំពី​សកម្មភាព​បំបួស​ដើម​ឈើ នៅ​តំបន់​អារ៉ែង ខេត្ត​កោះកុង ដើម្បី​​ព្យាយាម​ទប់​ស្កាត់​គម្រោង​ធ្វើទំនប់​​វារី​អគ្គីសនី នៅ​តំបន់​អារ៉ែងនេះ។ លោក Alex ជន​ជាតិ​អេស្ប៉ាញ ​​តែ​ចាត់​ទុក​ខ្លួន​ឯង​ជា​ជន​ជាតិ​ខ្មែរ ឲ្យ​ដឹង​ថា សកម្មភាព​បំបួស​ដើម​ឈើ​ចុង​ក្រោយ​នេះ ត្រូវ​បាន​ឃ្លាំ​មើល​ដោយ​ក្រុម​អាជ្ញាធរ​ប្រដាប់​អាវុធ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ចលនា​មាតា​ធម្មជាតិ​នៅ​តែ​ប្ដេជ្ញា​ថា​ នឹង​បន្ត​ធ្វើ​សកម្មភាព​របស់​ខ្លួន​ត​ទៅ​មុខ​ទៀត​។