បទយកការណ៍

និស្សិត​ខេត្ត​ក្រចេះ​បង្កើត​សមាគម​ជួយ​អភិវឌ្ឍន៍​ស្រុកកំណើត​របស់​ខ្លួន

សំឡេង ០៨:៣៥
និស្សិត​ខេត្ត​ក្រចេះ​បង្កើត​សមាគម​ជួយ​អភិវឌ្ឍន៍​ស្រុកកំណើត​របស់​ខ្លួន
និស្សិត​ខេត្ត​ក្រចេះ​បង្កើត​សមាគម​ជួយ​អភិវឌ្ឍន៍​ស្រុកកំណើត​របស់​ខ្លួន
ដោយ៖ ចាន់ លីដា
១៣ នាទី

បវេសនកាល​របស់​​និសិ្សត​នៅ​តាម​បណ្តា​សកលវិទ្យាល័យ​នានា​នៅ​ទីក្រុង​ភ្នំពេញ​បាន​និង​កំពុង​ចាប់​ផ្តើម​ឡើង​ជា​បណ្តើរៗ​ហើយ។ សម្រាប់​និស្សិត​ក្រីក្រ​ដែល​ធ្វើ​ដំណើរ​មក​ពី​​ខេត្ត​ឆ្ងាយៗ បញ្ហា​នៃ​​ការ​ស្នាក់នៅ​ស្ថិត​នៅ​ជា​ក្តី​បារម្ភ​​​ដ៏​ធំ​​មួយ ​​​ក្នុង​ចំណោម​បញ្ហា​​ផ្សេង​ៗ​ទៀត ដូច​ជា​ការ​ចំណាយ​ទៅ​លើ​ការ​​សិក្សា។ មើល​ឃើញ​នូវ​ភាព​លំបាក​​ខាង​លើ​នេះ និស្សិត​ចាស់​ៗ​មួយ​ចំនួន​ដែល​ធ្វើ​ដំណើរ​​មក​ពី​ខេត្ត​ក្រចេះ និង​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​នូវ​បទពិសោធន៍​លំបាក​ផ្ទាល់​ខ្លួន​ ​​បាន​រួម​សហការ​គ្នា​ក្នុង​ការ​​បង្កើត​សមាគម​និស្សិត​មួយ​ដើម្បី​​ជួយ​អភិវឌ្ឍន៍​ស្រុក​កំណើត​របស់​ខ្លួន៕