តំបន់​ខាងកើត​អ៊ុយក្រែន​ដក់ជាប់​ដោយ​ហានិភ័យជា ជម្លោះថ្មី​ដែល​បង្កក​ទុក​ដោយម៉ូស្គូ ​

សំឡេង ០៦:៥៧
ប្រធានាធិបតីអ៊ុយក្រែន  វ៉ូឡូឌីមៀរ ហ្សេឡិនស្គី អធិការបតីអាល្លឺម៉ង់លោកស្រីអង់ហ្គេឡា ម៊ែរគែល និងប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ នៅទីក្រុងប៉ារីសប្រទេសបារាំងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៩។
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី អធិការបតីអាល្លឺម៉ង់លោកស្រីអង់ហ្គេឡា ម៊ែរគែល និងប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ នៅទីក្រុងប៉ារីសប្រទេសបារាំងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៩។ REUTERS/Charles Platiau

ក្រោយពីអាក់ខានអស់៣ឆ្នាំទៅ ក្រុងប៉ារីស បានទទួលរ៉ាប់រងធ្វើជាម្ចាស់ផ្ទះចាត់ចែងឡើង នៅថ្ងៃចន្ទទី ៩ ធ្នូ កន្លងទៅ ជាកិច្ចចរចាស្វែងរកសន្តិភាព ដើម្បីខ័ណ្ឌបញ្ចប់សង្គ្រាមនៅតំបន់ខាងកើត អ៊ុយក្រែន។ ប៉ុន្តែ ស្នៀតខ្លះប្រើដោយក្រុងម៉ូស្គូ គឺនាំឲ្យព្រួយបារម្ភខ្លាចក្រែង ជម្លោះនេះ ស្រាប់តែធ្លាក់ក្នុងស្ថានភាពបង្កកទុកទៀតហើយ ដូចជម្លោះនៅតាមតំបន់ឯទៀតក្នុងលំហអតីតសហភាពសូវៀតអីចឹង។