ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ទស្សនកិច្ច​​​នៃ​​សមា​ជិក​​សភា​​អឺរ៉ុប​​លើកឡើង​តិច​​តួច​ពី​​​បញ្ហា​​ជំនួយ​​សម្រាប់​​កម្ពុជា​​​​

សំឡេង ១២:៤៥
ជប៉ុន​ផ្តល់​​ជំនួយ​​បន្ត​​បន្ទាប់គ្នា​​ចំនួន​៩០លាន​ដុល្លារ​​សម្រាប់​​ការ​អភិវឌ្ឍ​​គម្រោង​អប់រំ​ ​ទឹកស្អាត​ ​និង​បោស​សំអាត​មីន​​នៅ​កម្ពុជា​
ជប៉ុន​ផ្តល់​​ជំនួយ​​បន្ត​​បន្ទាប់គ្នា​​ចំនួន​៩០លាន​ដុល្លារ​​សម្រាប់​​ការ​អភិវឌ្ឍ​​គម្រោង​អប់រំ​ ​ទឹកស្អាត​ ​និង​បោស​សំអាត​មីន​​នៅ​កម្ពុជា​ © លាងដឺលុច

សហគមន៍​អន្តរ​ជាតិ​ផ្តល់ ឬ​ផ្តាច់​ជំនួយ​ឱ្យ​កម្ពុជា បន្ត​ឬ​បញ្ឈប់​កិច្ច​សហ​ប្រតិ​បត្តិការ​ជា​មួយ​កម្ពុជា អាច​ជា​រឿង​ល្អ​សម្រាប់​មនុស្ស​មួយ​ចំនួន តែ​អាច​ជា​រឿង​អាក្រក់​សម្រាប់​មនុស្ស​ខ្លះ​ទៀត ខណៈ​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោ​បាយ​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ ទស្សន​កិច្ច​នៃ​គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​នៅ​កម្ពុជា ពីថ្ងៃ​ទី២៥ ដល់​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ បាន​បង្ហាញ​នូវ​ជំហរ​បន្ត​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ឱ្យ​កម្ពុជា ថ្វី​បើ​ការ​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​២០១៤ ដល់​ឆ្នាំ២០២០​មិនទាន់​ច្បាស់​ក៏​ដោយ។ ម្សិល​មិញ សហ​ភាព​អឺរ៉ុប​បាន​សម្រេច​បន្ត​ទ្រ​ទ្រង់​កម្ម​វិធី«តួអង្គ​មិន​មែន​រដ្ឋ និង​អាជ្ញា​ធរ​មូល​ដ្ឋាន ក្នុង​ការ​អភិវឌ្ឍន៍»នៅ​កម្ពុជា​ដែរ។  

ផ្សាយពាណិជ្ជកម្ម

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI