អានតួអត្ថបទ
អឺរ៉ូប

វិធានការ​ថ្មីៗ​ដើម្បី​ត្រួតពិនិត្យ​មើល​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល

លោក​មីស្ហ៊ែល បារនីញេ (Michel Barnier) ស្នងការ​អឺរ៉ុប​ទទួលបន្ទុក​ផ្នែក​ហិរញ្ញវត្ថុ
លោក​មីស្ហ៊ែល បារនីញេ (Michel Barnier) ស្នងការ​អឺរ៉ុប​ទទួលបន្ទុក​ផ្នែក​ហិរញ្ញវត្ថុ REUTERS/Francois Lenoir
ដោយ៖ វីនស្តុន រតនា
១៣ នាទី

សហភាព​អឺរ៉ូប​ប្រាថ្នា​ចង់​ត្រួត​ពិនិត្យ​មើល​ឱ្យ​បាន​ប្រសើរ​ជាង​ពេល​សព្វថ្ងៃ​នេះ​ លើ​ទីភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ​បំណុល​។​បន្ទាប់​ពី​មាន​អត្ថបទ​ពីរ​ នៅ​ឆ្នាំ​២០០៩​និង​នៅ​ដើម​ឆ្នាំ​២០១១​ ​ ​ សហភាព​អឺរ៉ូប​នៅ​ថ្ងៃ​អង្គារ​១៥​វិច្ឆិកា​នេះ​នឹង​បង្ហាញ​វិធានការ​ថ្មីៗ​ ដើម្បី​ទប់​ទល់​នឹង​អំណាច​នៃ​ទីភ្នាក់ងារ​ទាំង​នេះ​។​ការព្យួរ​ទីភ្នាក់ងារ​ ​ ​ ការតម្រូវ​ឱ្យ​មាន​តម្លាភាព​ច្រើន​ជាង​មុន​ ​ ​ ការប្រដេញ​ជើង​គ្នា​ខ្លាំង​ជាង​មុន​ -នេះ​ហើយ​ជា​វិធានការ​គ្រោង​នឹង​ចាត់​ ដើម្បី​បន្ទន់​បន្សោយ​ឥទ្ធិពល​របស់​ទីភ្នាក់ងារ​ Moody’s​ ​ Fitch​និង​Standard​ and​ Poor’s​។

ផ្សាយពាណិជ្ជកម្ម

 

ទម្រង់​បែប​បទ​នៃ​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ទីភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ​បំណុល​បាន​ធ្វើ​រួច​ទៅ​ហើយ​ជា​កម្មវត្ថុ​នៃ​ច្បាប់​អឺរ៉ូប​ពីរ​ដែល​តម្រូវ​ ជាអាទិ៍​ឱ្យ​គេ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​មួយ​និង​ឱ្យ​បំបែក​តួ​នាទី​របស់​គេ​ជា​អ្នក​វាយ​តម្លៃ​ចេញ​ពី​សកម្មភាព​របស់​គេ​ជា​អ្នក​ឱ្យ​ឱវាទ​ទៅ​សហគ្រាស​។​ចង្កោម​ទីបី​នៃ​វិធានការ​នឹង​ត្រូវ​ចាត់​ឆ្ងាយ​ជាង​វិធានការ​មុនៗ​ទៅ​ទៀត​។

លោក​Michel​ Barnier​ ជា​ស្នងការ​អឺរ៉ូប​ចង់​កាច់​បំបាក់​សិទ្ធិ​អំណាច​ផ្តាច់​មុខ​នៃ​ទីភ្នាក់ងារ​ធំៗ​ទាំង​បី​ ដោយ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការប្រដេញ​ជើង​គ្នា​និង​ឱ្យ​មាន​ការលេច​ចេញ​តួ​ថ្មីៗ​ នៅ​ក្នុង​វិស័យ​នេះ​។​ក៏​ប៉ុន្តែ​ គេ​ពុំ​ត្រូវ​បង្កើត​ទីភ្នាក់ងារ​អឺរ៉ូប​សាធារណៈ​មួយ​ឡើយ​ ​ ដ្បិត​គេ​យល់​ឃើញ​ថា​ ដោយ​ជាប់​ទាក់​ទង​នឹង​រដ្ឋ​នានា​ ​ ​ ទីភ្នាក់ងារ​ប្រភេទ​នេះ​នឹង​គ្មាន​ ទោះ​ជា​ឯករាជភាព​ក្តី​ ​ ​ ទោះ​ជា​ភាព​ទុក​ជា​បាន​ការក្តី​។

សិទ្ធិ​អំណាច​ច្រើន​នឹង​ត្រូវ​ធ្លាក់​មក​លើ​អាជ្ញាធរ​អឺរ៉ូប​ថ្មី​ខាង​ត្រួត​ពិនិត្យ​ឃ្លាំ​មើល​ទីផ្សារ​ហិរញ្ញវត្ថុ​ដែល​នឹង​ត្រូវ​អាច​ធ្វើ​ឱ្យ​ព្យួរ​ការវាយ​តម្លៃ​ហានិភ័យ​បំណុល​របស់​ប្រទេស​មួយ​នៃ​សហភាព​អឺរ៉ូប​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​ពិបាក​ នៅ​ពេល​ដែល​មាន​ផែនការ​គាំទ្រ​ជា​អន្តរជាតិ​ត្រូវ​តាក់​តែង​ឡើង​ជុំវិញ​ប្រទេស​នេះ​។​នគរបាល​ហិរញ្ញវត្ថុ​អឺរ៉ូប​ក៏​នឹង​អាច​ព្យួរ​ផង​ដែរ​រហូត​ដល់​ទៅ​ពីរ​ខែ​ផង​ រាល់​ការវាយ​តម្លៃ​ហានិភ័យ​បំណុល​ណា​ដែល​នឹង​ធ្វើ​ឱ្យ​រអាក់​រអួល​ ដោយ​សិប្បនិមិ្មត​ តម្លៃ​ហាង​ឆេង​។​រាល់​អ្វី​ៗ​អស់​នេះ​ពុំ​សូវ​ខុស​គ្នា​ពី​សមត្ថកិច្ច​របស់​ពួក​អ្នក​ធ្វើ​ឱ្យ​រៀប​រយ​ទីផ្សារ​មូលប័ត្រ​ នៅ​ក្នុង​ប្រទេស​ជាតិ​នីមួយៗ​ទេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ