បារាំង​-​អាហ្វ្រិក

ជំនួប​កំពូល​អាហ្វ្រិក​-បារាំង​លើក​ទី២៥

លោក​ប្រធានាធិបតី​បារាំង​ជា​មួយ​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​នៅ​ក្រុង​ Nice​
លោក​ប្រធានាធិបតី​បារាំង​ជា​មួយ​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​នៅ​ក្រុង​ Nice​ © Reuters

ជំនួប​កំពូល​លើក​នេះ​គឺ​ជា​ជំនួប​កំពូល​លើក​ទី១​សំរាប់ ​លោក​ប្រធានាធិបតី​បារាំង​ NicolasSarkozy​ ដែល​បាន​មាន​ប្រសាសន៍​ជា​ច្រើន​ដង​អំពី​ឆន្ទៈ​បំណង​ខ្លួន​ចង់​ចេញ​ពី​អតីត​ បណ្តាញ​ឥទ្ធិពល​ ដើម្បី​អនុគ្រោះ​ឱ្យ​បាន​ប្រិត​ប្រៀប​ជាង​មុន​ដល់​ផល​ប្រយោជន៍​នៃ​ប្រទេស​ បារាំង​ដែល​លែង​មាន​តួ​នាទី​ជា​នគរ​បាល​លើ​ទ្វីប​អាហ្វិ្រក​ទៀត​ឡើយ។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ វីនស្តុន រតនា

ដោយ​ប្រកាន់​ឥរិយាបថ​ប្រយ័ត្ន​កុំ​ឱ្យ​ឃ្នើស​ចិត្ត​អតីត​មិត្ត​ភក្តិ​និយាយ​ភាសា​បារាំង​អញ្ជើញ​មក​ឱ្យ​ចូល​រួម​ “​ ជំនួប​កំពូល​ជា​គ្រួសារ​ “​ នៅ​Paris​ នៅ​ថ្ងៃ​១៣​និង​១៤​កក្កដា​ ​ ​ ​ លោក​ប្រធានាធិបតី​បារាំង​នឹង​ខំ​ប្រឹង​ថ្នម​ចិត្ត​ ជា​ពិសេស​ នៅ​ទី​ក្រុង​Nice​ ​ ប្រទេស​និយាយ​ភាសា​អង់គ្លេស​ដ៏​សំខាន់ៗ​នៃ​ទ្វីប​អាហ្វិ្រក​ដូច​យ៉ាង​ សាធារណរដ្ឋ​អាហ្វិ្រក​ខាង​ត្បូង​និង​Nigéria។

 
វត្តមាន​មួយ​ទៀត​ដ៏​សំខាន់​គឺ​លោក​ប្រធានាធិបតី​អាល់ហ្សេរី​ Abdelaziz​ Bouteflika​ ដែល​ប្រហែល​អាច​ធ្វើ​ឱ្យ​ធូរ​ស្រាល​ទំនាក់​ទំនង​ដ៏​ពិបាក​រវាង​ Alger​និង​Paris​ ។

ក្រោម​អធិបតីភាព​រួម​គ្នា​របស់​លោក​ប្រធានាធិបតី​បារាំង​ Nicolas​ Sarkozy​និង​អេហ្ស៊ីប​ Hosni​ Moubarak​ ​ ​ ​ ជំនួប​កំពូល​នេះ​បើក​ជា​លើក​ទី១​សំរាប់​អ្នក​ដែល​ពុំមែន​ជា​រដ្ឋ​បុរស​និង​ដំណៅ​ទិស​ទៅ​រក​សេដ្ឋកិច្ច​ ​ ​ ​ ដោយ​មាន​ជំនួប​រវាង​សហគ្រាស​បារាំង​និង​អាហ្វិ្រក​។

ជំនួប​កំពូល​លើក​នេះ​មាន​ដំណៅ​ទិស​ធំៗ​បី​គឺ​ទី១​ស្តីពី​ “​ កន្លែង​របស់​អាហ្វិ្រក​ នៅ​ក្នុង​អភិបាល​កិច្ច​ពិភពលោក​ “​ ​ ​ ​ ទី២​ស្តី​ពី​ “​ ការ​ពង្រឹង​សន្តិភាព​និង​សន្តិសុខ​ “​ និង​ទី៣​ស្តីពី​បញ្ហា​ “​ អាកាស​ធាតុ​និង​អភិវឌ្ឍន៍​ “​ ។

ក្នុង​ចំណោម​៥៣​ប្រទេស​អាហ្វិ្រក​ ​ ​ ​ គ្មាន​មុខ​តែ​ពីរ​ប្រទេស​ប៉ុណ្ណោះ​ក្នុង​ជំនួប​កំពូល​លើក​នេះ​គឺ​លោក​ប្រធានាធិបតី​ Zimbabwe​ ​ Robert​ Mugabe​ ដែល​ត្រូវ​សហគមន៍​អន្តរជាតិ​កាត់​កាល់​លែង​រាប់​អាន​និង​Madagascar​ កំពុង​តែ​មាន​វិបត្តិ​នយោបាយ​ពេញ​ទំហឹង។

លោក​ប្រធានាធិបតី​ស៊ូដង់​ Omar​ el-Béchir​ ដែល​ត្រូវ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​ ​ ​ ​ បាន​ចាត់​អ្នក​តំណាង​ខ្លួន​ឱ្យ​មក​ចូល​រួម​ជំនួប​កំពូល​ ក៏​ដូច​ជា​លោក​ប្រធានាធិបតី​Côte​ d’Ivoire​ ​ Laurent​ Gbagbo​ ដែល​ធ្វើ​ពហិការ​ពុំ​ខ្ចី​ចូល​រួម​ជំនួប​បែប​នេះ​ តាំង​ពី​ឆ្នាំ​២០០២​មក​ម្ល៉េះ​។

ចំណែក​ឯ​សម្ព័ន្ធ​មិត្ត​ជា​ប្រពៃណី​របស់​Paris គឺ Cameroun​Gabon  ​Congo ​Tchad ​Centrafrique។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI