អាល្លឺម៉ង់

វិធានការ​ត្បិតត្បៀត​នៃ​រដ្ឋាភិបាល​លោកស្រី​Angela Merkel

លោកស្រី Angela Merkel ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់
លោកស្រី Angela Merkel ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ REUTERS/Tobias Schwarz

រដ្ឋាភិបាល​អាល្លឺម៉ង់​រួម​ប្រជុំ​គ្នា​ នៅ​ថ្ងៃ​អាទិត្យ​៦មិថុនា​នេះ​ ដើម្បី​ពិនិត្យ​បង្ហើយ​កញ្ចប់​វិធានការ​សន្សំ​សំចៃ​ថវិកា​ជាតិ។ស្រប​តាម​ ក្រុម​អ្នក​ធ្វើ​អត្ថាធិប្បាយ​ ​ ថវិកា​ជាតិ​កំពុង​តែ​រៀប​ចំ​គឺ​ជា​ថវិកា​ត្បិត​ត្បៀត​ខ្លាំង​បំផុត​ តាំង​ពី​ចប់​សង្គ្រាម​លោក​លើក​ទី២​មក។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

សន្សំ​សំចៃ​ឱ្យ​បាន​ប្រាក់​បី​ម៉ឺន​លាន​អឺរ៉ូ​ ​ ចាប់​ពី​ឥឡូវ​នេះ​ទៅ​ទល់​ឆ្នាំ​២០១៣​គឺ​ថា​ឱ្យ​បាន​មួយ​ម៉ឺន​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំៗ។ឃើញ​ថា​ ​ ប្រជាជន​អាល្លឺម៉ង់​ត្រូវ​ប្រុង​ប្រៀប​ខ្លួន​ត្បិត​ត្បៀត​ឱ្យ​បាន​តឹង​រ៉ឹង​ផង​ ​ ឈឺចាប់​ផង។

លើក​លែង​តែ​វិស័យ​ចូល​និវត្តន៍​ ​ អប់រំ​និង​ស្រាវ​ជ្រាវ​ ​ ​ ចង្កោម​នៃ​ប្រាក់​ចំណាយ​ជា​សាធារណៈ​នឹង​ត្រូវ​ទទួល​រង​ការរឹត​ត្បិត។​ វិស័យ​សង្គមកិច្ច ដែល​បូមយក​អស់​ជិត​ពាក់​កណ្តាល​នៃ​ថវិកា​ជាតិ​ទាំងមូល ត្រូវកាត់បន្ថយ​ប្រាក់ជួយឧបត្ថម្ភ​សំរាប់​ផ្លាស់ប្តូរ​មុខរបរ​នៃ​ពួក​អ្នក​ឥតការធ្វើ​យូរអង្វែង។ ក្រសួង​ការពារ​ជាតិគ្រោង​នឹង​លុបបំបាត់​បរិច្ចាគកិច្ច​យោធា​ចាំបាច់​ខានមិនបាន ហើយ​និង​កាត់បន្ថយ​ចំនួន​កងអង្គទ័ព ពី១០​ម៉ឺន ទៅ​១៥ម៉ឺន​នាក់។ ក្រសួងកិច្ចការ​គ្រួសារ​នឹង​ត្រូវ​កាត់បន្ថយ​ប្រាក់ចំណាយ​សំរាប់​លើក​ទឹកចិត្ត​ឲ្យ​បង្កើត​កូន។ ចង្កោម​នៃ​ប្រាក់​ជួយឧបត្ថម្ភ​ជាអាទិ៍​ ក្នុង​វិស័យ​ថាមពល​មិនចេះ​សាបសូន្យ​ នឹង​ត្រូវ​ពិនិត្យ​​សើរើ​ឡើងវិញ។ រដ្ឋាភិបាល​លោកស្រី​ Angela Merkel ដោយ​ផ្ទុយ​ពី​ពាក្យ​សន្យា​របស់​ខ្លួន លែង​បដិសេធ​ទៀតឡើយ​នូវ​ការ​ដំឡើង​ពន្ធដារ គឺ​ពន្ធ TVA ៧% សំរាប់​ផលិតផល​ចំនួន​៥០ ប្រហែល​អាច​កើន​ទៅដល់​ ១៩%។ រីឯ​ពន្ធដារ​សាមគ្គីធម៌​សំរាប់​តំបន់​ដែនដី នៃ​អតីត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់ អាច​នឹង​ត្រូវ​ដំឡើង​ពី៥ ទៅ ៨​ភាគរយ។

រដ្ឋាភិបាល​លោកស្រី Merkel បាន​សំរេចចិត្ត​បង្ហាញ​ប្រទេស​ជិតខាង​ខ្លួន​ឲ្យ​ឃើញ​របៀប​រឹតត្បិត​ប្រាក់​ចំណាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI