អានតួអត្ថបទ
ក្រិក

ក្តី​ទោមនស្ស នៅ​ក្នុង​សង្គម នៅ​ចុង​សប្តាហ៍​នេះ

នាយក​រដ្ឋមន្រ្តី​ក្រិក លោក​Georges Papandréouត្រូវ​ថ្លែង​សុន្ទរកថា នៅ​ថ្ងៃ​ទី ១១​កញ្ញា ២០១០​នេះ​ដើម្បី​កំណត់​បវេសនកាល​នយោបាយ និង​សង្គម​របស់​គាត់
នាយក​រដ្ឋមន្រ្តី​ក្រិក លោក​Georges Papandréouត្រូវ​ថ្លែង​សុន្ទរកថា នៅ​ថ្ងៃ​ទី ១១​កញ្ញា ២០១០​នេះ​ដើម្បី​កំណត់​បវេសនកាល​នយោបាយ និង​សង្គម​របស់​គាត់ ©reuters
ដោយ៖ វីនស្តុន រតនា
១៦ នាទី

បាតុករ​ជា​ច្រើន​ពាន់​នាក់​ត្រូវ​ចេញ​ដើរ​តាម​វិថី​នានា​នៃ​ទីក្រុង​ Salonique​នៅ​ខាង​ជើង​ប្រទេស​ ​ នៅ​ថ្ងៃ​សៅរ៍​១១​កញ្ញា​នេះ​។គឺ​ជា​ចលនា​ថ្មី​មួយ​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​នយោបាយ​តឹង​រ៉ឹង​នៃ​រដ្ឋាភិបាល​ក្រិក​។វិធាន​ការ​ សន្តិសុខ​ដ៏​តឹង​រ៉ឹង​បំផុត​ត្រូវ​បាន​ចាត់​ ដើម្បី​ត្រួត​ពិនិត្យ​ឃ្លាំ​មើល​មហា​បាតុកម្ម​ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ ខណៈ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​Georges​ Papandréou​ត្រូវ​ថ្លែង​សុន្ទរកថា​បវេសនកាល​របស់​គាត់។គាត់​នឹង​សាក​ល្បង​ បង្អន់​បន្ថយ​ការខ្លាច​បារម្ភ​របស់​បណ្តាជន​ក្រិក​ដែល​ក្តៅ​ក្រហាយ​ហួស​ ប្រមាណ​នឹង​វិធាន​ការ​ត្បិត​ត្បៀត​។

ផ្សាយពាណិជ្ជកម្ម

សេចក្តី រាយការណ៍​របស់​វីនស្តុន រតនា

នយោបាយ​តឹង​រ៉ឹង​អនុវត្ត​ដោយ​រដ្ឋាភិបាល​សង្គមនិយម​ក្រិក​របស់​លោក​Georges​ Papandréou​ បង្ក​បំផុស​ជានិច្ច​ ធ្វើ​ឱ្យ​បណ្តាជន​ខឹង​ក្តៅ​ក្រហាយ​ខ្លាំង​ណាស់។ ការប្រមូល​ផ្តុំ​គ្នា​ដ៏​ធំ​មួយ​គ្រោង​ធ្វើ នៅ​ថ្ងៃ​សៅរ៍ ១១​កញ្ញា នៅ​Salonique  ជា​ទីក្រុង​ទី ២​នៃ​ប្រទេស។ ក្នុង​ឱកាស​សម្ពោធ​ពិព័រណ៍ ពាណិជ្ជកម្ម អន្តរជាតិ លើក​ទី ៧៥ នៅ​ទីក្រុង នាយករដ្ឋមន្រ្តី​ត្រូវ​ថ្លែង​សុន្ទរកថា​មួយ​ដើម្បី​កំណត់​បវេសនកាល​នយោបាយ និង​សង្គម​របស់​គាត់។

បាតុករ​ជា​ច្រើន​នឹង​ចេញ​ដើរតាម​វិថី​នានា ដើម្បី​ស្រែក​កំហឹង​ក្រេវក្រោធ​របស់​ខ្លួន។ អ្នករដ្ឋការ និង​ពលករ​នៃ​វិស័យ​ឯកជន​ពុំអាច​ទ្រាំទ្រ​បាន​ទៀត​ឡើយ​នូវ​ការបញ្ចុះ​ប្រាក់ខែ ការបាត់បង់​ការងារ ក៏​ព្រម​ទាំង​ការ​ឡើង​ថ្លៃ​ទំនិញ​សព្វសារពើ។

សហជីព​នានា​បរិហារ​អាក្រាត​ផែនការ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​អនុម័ត កាល​ពី​ខែ ឧសភា​មុន​នេះ ដោយ​យល់ស្រប​តាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (FMI) ជា​ថ្នូរ​នឹង​ការ​ដែល​ FMI​ផ្តល់​ប្រាក់​កម្ចី ឱ្យ១១​លាន​អឺរ៉ូ សំរាប់​រយៈពេល បី​ឆ្នាំ ដើម្បី​រំដោះ​ប្រទេស​ជាតិ​ឱ្យ​ចេញ​ផុត​ពី​ស្ថានភាព​ដ៏​លំបាក​លំបិន​សព្វថ្ងៃ​នេះ។

ឧនភាព​សាធារណៈ​របស់​ប្រទេស​ក្រិក​មាន​ចំនួន ១៤% គឺ​បួនដង​ច្រើន​ជាង​ចំនួន​ដែល​សហភាព​អឺរ៉ូប​បាន​អនុញ្ញាត​ឱ្យ។ ប្រទេស​ក្រិក​បាន​សន្យា​ថា ខិតខំ​បញ្ចុះ​ឧនភាព​សាធារណៈ​ឱ្យ​មក​នៅ​ត្រឹម​តែ ៨% ចាប់​ពី​ឥឡូវ​នេះ​ទៅ​ទល់​ចុង​ឆ្នាំ ២០១០​នេះ។

អាជ្ញាធរ​ខ្លាច​បារម្ភ​តែ​កើត​មាន​អំពើ​ហិង្សា​ថ្មី​មួយ​ទៀត ហេតុ​នេះ​ហើយ​បាន​ជា​វិធានការ សន្តិសុខ​សំខាន់ៗ​ត្រូវ​បាន​ប្រមើល​ទុក ប៉ូលិស​៤០០០​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​ឱ្យ​ប្រចាំការ​ដើម្បី​ចៀងវាង​អំពើ​ជ្រុលជ្រួស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ