អានតួអត្ថបទ
បារាំង

Ben Laden​ គំរាម​ប្រទេស​បារាំង​

មេដឹកនាំ​អាល់កៃដា​​Oussama Ben Laden​​
មេដឹកនាំ​អាល់កៃដា​​Oussama Ben Laden​​ © Reuters
ដោយ៖ សៀក សារិន
១៤ នាទី

នៅ​ក្នុង​សារមួយ​របស់​Ben Laden​ដែល​បាន​ចាក់ផ្សាយ​កាលពី​ម្សិលមិញ​ដោយ​ទូរទស្សន៍​Al Jazira មេអាល់កៃដា​Oussama Ben Laden បាន​ថ្លែង​ប្រាប់​ប្រជាជន​បារាំង​ពី​មូលហេតុ​ដែលនាំឲ្យ​អាល់កៃដា​ធ្វើការ​គំរាម​ទៅលើ​សន្តិសុខ​នៃ​ប្រទេស​បារាំង។ Oussama Ben Laden​បាន​ថ្លែងគំរាម​ទៀតថា​ ​ “​បើ​ប្រទេស​បារាំង​មាន​សិទ្ធិ​ហាមឃាត់​ពុំឲ្យ​ស្ត្រី​អ៊ីស្លាម​ពាក់​ ស្បៃរុំមុខ​របស់​ខ្លួន​ ​ ពួក​អាល់កៃដា​ក៏​មាន​សិទ្ធិ​នឹង​បណ្តេញ​ទាហាន​ឈ្លានពាន​បរទេស​ទាំងនោះ​ចេញ​ ពី​ប្រទេស​អាហ្វហ្កានិស្តង់​ដោយ​កាត់​ផ្តាច់ក​ផងទៀត​”។  

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ សៀក សារិន

មេដឹកនាំ​អាល់កៃដា​Oussama Ben Laden​បាន​រំលឹក​ប្រាប់​ជាលើក​ទីមួយ​ពី​ជនជាតិ​បារាំង​ប្រាំនាក់​ដែល​បាន​ត្រូវ​ចាប់​ដោយ​ក្រុម​អាល់កៃដា​នៅតំបន់​Maghreb។​ Oussama Ben Laden​បាន​ចងភ្ជាប់​បញ្ហា​ជនជាតិ​បារាំង​ប្រាំនាក់​នោះ​ទៅនឹង​បញ្ហា​វត្តមាន​យោធា​បារាំង​នៅ​ប្រទេស​អាហ្វហ្កានិស្តង់​ហើយនិង​បញ្ហា​ហាមឃាត់​ពុំ​ឲ្យ​ស្ត្រី​អ៊ីស្លាម​ពាក់​ស្បៃរុំមុខ​នៅ​ប្រទេស​បារាំង​ ​ ដោយ​ Oussama Ben Laden​បាន​ធ្វើ​យុត្តិកម្មថា​ ​ ការចាប់​ជនជាតិ​បារាំង​ប្រាំនាក់​នៅ​​ប្រទេស​Niger​នោះ​គឺជា​ប្រតិកម្ម​ឆ្លើយតប​ទៅនឹង​អំពើ​អយុត្តិធម៌​ដែល​បារាំង​បាន​ប្រព្រឹត្ត​ទៅលើ​ប្រជាជាតិ​អ៊ីស្លាម។

 
មេដឹកនាំ​អាល់កៃដា​Oussama Ben Laden​បាន​បរិហារ​ពី​ការធ្វើ​អាណានិគមកិច្ច​របស់​បារាំង​ដោយ​ចំពោះ​ឬ​ដោយ​មិនចំពោះ​នៅ​ទ្វីប​អាហ្វ្រិក​ ​ ហើយបាន​ទាមទារ​ឲ្យ​សហគ្រាស​បារាំង​ចាកចេញពី​តំបន់។

Oussama Ben Laden​បាន​ថ្លែងគំរាម​ទៀតថា​ ​ “​បើ​ប្រទេស​បារាំង​មាន​សិទ្ធិ​ហាមឃាត់​ពុំឲ្យ​ស្ត្រី​អ៊ីស្លាម​ពាក់​ស្បៃរុំមុខ​របស់​ខ្លួន​ ​ ពួក​អាល់កៃដា​ក៏​មាន​សិទ្ធិ​នឹង​បណ្តេញ​ទាហាន​ឈ្លានពាន​បរទេស​ទាំងនោះ​ចេញ​ពី​ប្រទេស​អាហ្វហ្កានិស្តង់​ដោយ​កាត់​ផ្តាច់ក​ផងទៀត​”។

សារ​គំរាម​របស់​មេដឹកនាំ​អាល់កៃដា​Oussama Ben Laden​នេះ​បាន​ធ្វើឲ្យ​អាជ្ញាធរ​បារាំង​កើតមាន​ក្តីបារម្ភ​ពី​ជោគវាសនា​របស់​ជនជាតិ​បារាំង​ដែល​នៅ​ជាប់​ជា​ចំណាប់ខ្មាំង​របស់​ពួក​អាល់កៃដា​ ​ ហើយនិង​បារម្ភ​ពី​សន្តិសុខ​នៅ​ក្នុង​ប្រទេស​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ