រុស្ស៊ី
បិន ឡាដិនជាសត្រូវទល់នឹងសហភាពសូវៀត និងរុស្ស៊ី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អង្គការ al-Qaida ក្រោមការដឹកនាំ របស់ឈ្មោះនេះ បានដាក់សាខាវា ឲ្យប្រចាំ នៅតំបន់ភ្នំ កូកាស ហើយរមែង ឧបត្ថម្ភប្រាក់ ដល់ពួកឧទ្ទាមផ្តាច់ទឹកដីនិយម នៅទីនោះ ឲ្យគេ ច្បាំង ដើម្បីបង្កើតឡើង ជា “អាណាចក្រអ៊ីស្លាមឯករាជ្យ” ផ្តាច់ខ្លួនចេញពីសហព័ន្ធរុស្ស៊ីតែម្តង។
ផ្សាយពាណិជ្ជកម្ម
គឺនៅដើមឆ្នាំ ១៩៨០ មិនយូរប៉ុន្មាន ក្រោយពីកងទ័ពសូវៀត បានបោះពួយលុកចូល ទៅក្នុង ប្រទេសAfghanistan ដែល Oussama ben Laden ពេលនោះអាយុទើប ២៣ឆ្នាំ បាន ធ្វើដំណើរចេញពីស្រុកកំណើតខ្លួន Arabie Saoudite ទៅកាន់ទីក្រុង Peshawar នៅ ប៉ែក ពាយព្យ Pakistan ជាប់នឹង Afghanistan។ ក្នុងសម្ភាសន៍ កាលណោះ ឲ្យទៅកាសែតអង់គ្លេស The Observer គាត់បានថ្លែងថា “ ខ្ញុំក្តៅក្រហាយណាស់ នឹងអំពើឈ្លានពានសូវៀត ហើយខ្ញុំ ត្រូវតែទៅទីនោះភ្លាម ដើម្បីប្រមូលផ្តុំកម្លាំង សំរាប់ធ្វើការតស៊ូ។ ក្រុង Peshawarនោះ បានក្លាយទៅជា ជង្រុក ពួកទាហាន ពួកចារបុរស ពួកឈ្មួញគ្រឿងញៀន ពួកជនភៀសខ្លួនអាហ្វហ្កាន និងមនុស្សរាប់ពាន់ៗនាក់ ដែលចិញ្ចឹមនូវសមានចិត្ត ចំពោះ ការប្រយុទ្ធតស៊ូនេះ របស់ប្រជាជនអាហ្វហ្កានទល់នឹង អំពើ ឈ្លានពានសូវៀត។ ពិតជាការចូលរួម ក្នុងសង្គ្រាមប្រឆាំងសហភាពសូវៀត ដែលតាមសំដីគាត់ បានទៅជា ព្រឹត្តិការណ៍សំខាន់ ក្នុងជីវិតគាត់ ដោយសង្គ្រាមនៅAfghanistanនោះ បានជួយឲ្យគាត់ សមិទ្ធិ រាល់គំនិតជ្រុលនិយម និងឲ្យគាត់មានជំនឿទុកចិត្តលើខ្លួនឯង លុះក្លាយទៅជាបុរស ដែលចេះ ប្រើអំពើហិង្សា ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ គួររំលឹកថា ក្នុងសង្គ្រាមAfghanistan ដែលបានពន្យារទៅអស់១០ឆ្នាំ ពីឆ្នាំ១៩៧៩ ដល់១៩៨៩ សហភាពសូវៀត បានបាត់បង់ទាហានស្លាប់លើសមរភូម៌ អស់ ប្រមាណ ១៣.៥០០នាក់ និងបាត់ខ្លួនគ្មានដំណឹង រហូតមកទល់សព្វថ្ងៃ គឺ៣១១នាក់។ លុះក្រោយពីសហភាពសូវៀតរលាយទៅ ក្នុងឆ្នាំ១៩៩១ ប្រជាជន នៃសាធារណរដ្ឋនានា ចំណុះសហព័ន្ធរុស្ស៊ី ដែលស្ថិតនៅតំបន់ភ្នំកូកាស ក៏នាំគ្នាកម្រើក ចង់បានឯករាជ្យ ផ្តាច់ខ្លួន ចេញពីសហព័ន្ធរុស្ស៊ី ហើយខ្លាំងមែនទែន គឺនៅសាធារណរដ្ឋឆេឆេនី។ អង្គការ al-Qaida ពេញមួយទសវត្សទី៩០ បានដាក់ស្នងការខ្លួន ឈ្មោះ Hattab មកពី Arabie Saoudite ឲ្យ ប្រចាំការនៅក្នុងព្រៃឆេឆេនី បង្កើតឡើងជាជំរំបង្វឹកបង្ហាត់ ពួកឧទ្ទាមឲ្យច្បាំងទល់នឹង រដ្ឋអំណាចណា ដែលស្មោះត្រង់នឹងក្រុងម៉ូស្គូ។ គេចេះបង្កើតបានទាំង រចនាសម្ព័ន្ធដែល ហៅថា “ សាធារណរដ្ឋ Ichkerie ឆេឆេនី “ ដែលម្ចាស់ការឥតស្ថិតនៅក្រោមឥទ្ធិពលម៉ូស្គូទេ ដោយ មានទាំងប្រធានាធិបតីគេ ឈ្មោះ Maskhadov ទៅផង។ សូម្បីតែក្រោយពីឈ្មោះនេះ និងមេក្រុមភេរវជនឆេឆេនី បែបយ៉ាង ឈ្មោះ Bassaiev ឈ្មោះ Radouyev ព្រមទាំង ឈ្មោះ Hattab ផ្ទាល់ បានត្រូវរុស្ស៊ី កំទេចទៅហើយក្តី ក៏ រហូតមកទល់ឥឡូវ ពីមួយពេលទៅមួយពេល អំពើភេរវកម្ម ផ្គត់ផ្គង់ដោយលុយ របស់អង្គការភេរវនិយមអន្តរជាតិ al-Qaida នៅតែបន្តកើតមាន ទាំងរាលដាលរហូតមកដល់រដ្ឋធានីរុស្ស៊ីទាល់តែ ក្នុង២០ឆ្នាំចុងក្រោយ អំពើភេរវកម្ម តាមរយៈ ការបំផ្ទុះគ្រាប់បែក បានផ្តាច់ជីវិត ប្រជាពលរដ្ឋរុស្ស៊ី អស់ជាង ១.៦០០នាក់ហើយ៕ |
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ