បទយកការណ៍

ក្រុងកាន និងមហោស្រព​ភាពយន្ត​អន្តរជាតិ

សំឡេង ០៤:២៤
សកម្មភាព និង​ទិដ្ឋភាព​ទីក្រុង​កាន មុន​ថ្ងៃ​បើក​មហោស្រព​ជាផ្លូវការ
សកម្មភាព និង​ទិដ្ឋភាព​ទីក្រុង​កាន មុន​ថ្ងៃ​បើក​មហោស្រព​ជាផ្លូវការ ©សុខម៉ិញ

កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​លើក​ទី​៦៤ នៅ​ទីក្រុង​កាន ភាគ​ខាង​ត្បូង​ប្រទេស​បារាំង ដ៏​ល្បីល្បាញ នឹង​ត្រូវ​ប្រកាស​បើក​ជា​ផ្លូវការ​នៅ​យប់​ថ្ងៃពុធ​ ទី ១១ ឧសភា។ ក៏​ប៉ុន្តែ​ទីក្រុង​កាន​ទាំង​មូល តាំង​ពី​ពីរ​បី​ថ្ងៃ​មក​ហើយ មាន​សភាព​អ៊ូអរ​ខុស​ពី​ធម្មតា។ មហោស្រព​កាន់​ខិត​ជិត​ចូល​មក​ដល់ ​អាជីវករ​ទូទៅ ក្នុង​ក្រុង​ដ៏​តូច​ប្រណិត រីករាយ​ទទួល​ស្វាគមន៍​ភ្ញៀវ ឯ​អ្នក​រៀប​ចំ​កម្មវិធី​កាន់​តែ​ប្រញឹក។