បារាំង

វគ្គ​ទី​១​ នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ បេក្ខជន​តំណាង​គណបក្ស​សង្គម​និយម​

ការិយាល័យ​បោះឆ្នោត​មួយ​កំពុង​រៀបចំ​ថ្ងៃ​៨តុលា​២០១១​នៅ​តំបន់​ Bouches-du-Rhône.។
ការិយាល័យ​បោះឆ្នោត​មួយ​កំពុង​រៀបចំ​ថ្ងៃ​៨តុលា​២០១១​នៅ​តំបន់​ Bouches-du-Rhône.។ AFP PHOTO / ANNE-CHRISTINE POUJOULAT

ពួក​អ្នក​មាន​​សមានចិត្ត​ ចំពោះ​គណបក្ស​ឆ្វេង​និយម​​នៅ​ថ្ងៃ​អាទិត្យ​​៩​តុលា​នេះ ​ត្រូវ​​បោះ​​ឆ្នោត​​​ជ្រើសរើស​បេក្ខជន​​តំណាង​គណបក្ស​​សង្គម​និយម​វគ្គ​ទី​មួយ។​ គេ​​​គ្រាន់តែ​​ចុះ​ ឈ្មោះ​​ក្នុង​​បញ្ជីឆ្នោត​​ ចុះ​ហត្ថលេខា​​លើ​​ធម្មនុញ្ញ​​តម្លៃ​ ឆ្វេង​និយម​និង​​បង់​ប្រាក់​​មួយ​អឺរ៉ូ។​ ជន​ជាតិ​​បារាំង​​រស់​នៅ​បរទេស​ អាច​​បោះ​ឆ្នោត​​នៅ​ការិយាល័យ​ឆ្នោត​​ពិសេស​​នៅ​ទីក្រុង​​ដែល​​​គេ​​ស្នាក់​​អាស្រ័យ​​នៅ។​ គណបក្ស​​សង្គមនិយម​ បាន​ចាត់វិធានការ​​ជា​ច្រើន​ ដើម្បី​​ធានា​​រ៉ាប់រង​​ភាព​យក​ជា​ការ​បាន​​នៃការបោះឆ្នោត។

ផ្សាយពាណិជ្ជកម្ម

ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​តំណាង​គណបក្ស ពុំចាំ​បាច់​ជា​ សមាជិក​គណបក្ស​សង្គម​និយម​នោះ​ទេ។ គេ​គ្រាន់តែ​ចុះឈ្មោះ ក្នង​បញ្ជី​ឆ្នោត​និង​ដោយ​មាន​អត្តសញ្ញណ​​ប័ណ្ណ យកជាប់នឹង​ខ្លួន​ផង ទៅ​កាន់​ការិយាល័យបោះ​ឆ្នោតមួយ​ក្នុង​ចំណោម​ការិយាល័យ​ បោះឆ្នោតទាំង៩ពាន់ច្រើនតែជាកន្លែងធ្លាប់តែទៅកាន់​រាយពាសពេញ​ប្រទេស​បារាំង ។ គេហទំព័រ Internet​ ពិសេស​អនុញ្ញាត​ឲ្យ​រកឃើញយ៉ាងងាយស្រួល ការិយាល័យឆ្នោត​ដែល​ប្រជាជន​មា្នក់ៗត្រូវទៅកាន់។

ជនជាតិ​បារាំង​រស់នៅបរទេស អាចបោះឆ្នោត​នៅការិយាល័យ ឆ្នោតពិសេស នៅទីក្រុង​ដែល​​គេស្នាក់អាស្រ័យនៅ ប្រសិនបើគេ​បាន​ចុះឈ្មោះមុនថ្ងៃ​១៣កក្កដា។​ ការិយាល័យ​ឆ្នោត​ មាន​នៅ​រដ្ឋធានី និងទីក្រុង​ធំៗ នៃ ២៤​ប្រទេស ជាអាទិ៍​នៅអឺរ៉ូប។

កាលបើទៅដល់ការិយាល័យឆ្នោតហើយ គេត្រូវបង់ប្រាក់វិភាគទានមួយអឺរ៉ូ យ៉ាងតិចសំរាប់​សោហ៊ុយនៃការរៀបចំការិយាល័យឆ្នោត និងចុះហត្ថលេខាលើធម្មនុញ្ញតម្លៃឆ្វេងនិយម។ ការជ្រើសរើសប័ណ្ណបោះឆ្នោត​ធ្វើនៅ​ក្នុង​បន្ទប់សម្ងាត់ ហើយប័ណ្ណបោះឆ្នោត​ស៊កចូល​ក្នុង​ស្រោម​សំបុត្រ។ បញ្ជីហត្ថលេខាអ្នកបោះឆ្នោត ស៊កក្នុងស្រោមសំបុត្របិទជិត​ដោយ​វាយ​អាចម៍ល័ខនិង​បោះត្រា​ពីលើមុនការបោះឆ្នោត​និង​បន្ទាប់មកត្រូវដុតចោល។ ​រាល់អ្វីៗ​ទាំង​អស់​​នេះ ធ្វើក្រោមការត្រួតពិនិត្យឃ្លាំមើលរបស់អាជ្ញាសាលា។

នៅក្នុង​គណបក្សមួយដែលការចាត់តាំង​ការបោះឆ្នោត ចុងក្រោយ​នៅតែ​ត្រូវមហាសន្និបាត​គណបក្ស​នៅទីក្រុងReimsឆ្នាំ​២០០៨ ប្រកែកតវ៉ា មានចាត់វិធានការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់ ។

លទ្ធផលនឹងនាំទៅកាន់ការចាត់តាំងនៅ​អង្គការកណ្តាល​ដោយមាគ៌ា៣ខុសគ្នា គឺកំណត់​ហេតុ​ធ្វើ​ដូចសព្វមួយដង stylo électronique ​ដែលកត់ត្រាលទ្ធផល​និង​ក៏តាម​រយៈ​ទូរស័ព្ទដែរ។ គោលដៅ គឺរក​ឲ្យ​ឃើញ​ភាពគ្មានទំនាក់ទំនងគ្នាជាហូរហែ​និងចៀសវៀង​ការ​ក្លែង​បន្លំ។ នីតិវិធី​ទាំង​មូល ​ត្រូវ​បាន​ទទួល​យក​ជា​បាន​ការ ដោយ​គណៈកម្មការ​ព័ត៌មាន​វិទ្យាជាតិ ​និង​សេរីភាព ហៅ​កាត់​ថា CNIL និង​ដោយ ក្រុម​ប្រឹក្សាធម្មនុញ្ញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI