បារាំង

ឈ្មោះបេក្ខជន​សង្គមនិយម​នឹងត្រូវដឹង​នៅថ្ងៃ១៦តុលានេះ​

បេក្ខជន​ប្រធានាធិបតី​​ François ​Hollande ​​និ​ង​​បេក្ខនារី​​ប្រធានាធិបតី​​  Martine​ Aubry​​​ នៃ​​បក្ស​សង្គម​និយម​​បារាំង
បេក្ខជន​ប្រធានាធិបតី​​ François ​Hollande ​​និ​ង​​បេក្ខនារី​​ប្រធានាធិបតី​​ Martine​ Aubry​​​ នៃ​​បក្ស​សង្គម​និយម​​បារាំង © RFI

វគ្គ​ទី​២​នៃ​ការបោះ​ឆ្នោត​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ​២០១២ ​តំណាង​គណបក្ស​សង្គមនិយម​ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​១៦​តុលា​នេះ​។​ពល​រដ្ឋ​គ្រប់​រូប​ដែល​មាន​ ឈ្មោះ​ចុះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ត្រូវ​ជ្រើស​រើស​រវាង​បេក្ខជន​ François​ Hollande​និង​បេក្ខនារី​Martine​ Aubry​ដែល​នឹង​ទៅ​ជា​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ​២០១២​តំណាង​គណបក្ស​ សង្គមនិយម​PS​ ។​ក្រៅ​ពី​ការជ្រើស​រើស​បុគ្គល​ ​ មាន​ក្រយាតំណាំង​ជា​ច្រើន​សំរាប់​គណបក្ស​សង្គមនិយម​។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​នាំ​ជន​ជាង​២លាន​កន្លះ​ឱ្យ​ទៅ​បោះ​ឆ្នោត​ នៅ​វគ្គ​ទី​១​ កាល​ពី​ថ្ងៃ​អាទិត្យ​មុន​៩​តុលា​ ​ ​ ថ្នាក់​ដឹកនាំ​សង្គមនិយម​សង្ឃឹម​ថា​ របៀប​នៃ​ការបោះ​ឆ្នោត​ដែល​បាន​ប្រព្រឹត្ត​ទៅ​នឹង​នាំ​ជន​ដែល​មាន​ចិត្ត​រារែក​ចុង​ក្រោយ​ឲ្យ​សម្រេចចិត្ត​ទៅកាន់​ការិយាល័យ​ឆ្នោតមួយ​ក្នុង​ចំណោម​ការិយាល័យ​ឆ្នោត​ជិត​មួយម៉ឺន​បើក​នៅ​ថ្ងៃអាទិត្យ​ទី១៦​តុលា​នេះ​។

 
គោលដៅ​គឺ​ផ្តល់​សន្ទុះ​ដ៏​ខ្លាំង​ឲ្យ​ទៅ​បេក្ខជន​ឬ​បេក្ខនារី​គឺ​លោក​ François​ Hollande​ឬ​អ្នកស្រី​Martine​ Aubry​ហើយ​និង​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៃ​គណបក្ស​សង្គមនិយម​ PS ។

សម្រាប់​អ្នក​ឈ្នះឆ្នោត​ គួរតែ​ឈ្នះ​ដោយ​ចំនួន​សំឡេង​ឆ្នោត​ច្រើន​គ្រាន់បើ​ ដើម្បី​ងាយស្រួល​ដល់​ការ​ប្រមូល​ផ្តុំ​នៃ​ “គ្រួសារ​សង្គមនិយម”​ ។​ នេះហើយ​ប្រហែល​ជាការ​ពិបាក​ធំ​។​ បន្ទាប់​ពីបាន​លទ្ធផល​នៃ​ការ​បោះឆ្នោត​វគ្គទី១​ប្រកៀកគ្នា​ជាង​ការ​ប្រមើលទុក​ ​ សប្តាហ៍​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ពិបាក​ជាង​ប៉ុន្មាន​សប្តាហ៍​នៃ​ យុទ្ធនាការ​ដែលបាន​ធ្វើ​មុន​វគ្គទី១​នៃ​ការ​បោះឆ្នោត។

នរណា​ក៏ដឹងដែរថា​ ​ បេក្ខជន​ប្រកួត​ផ្តាច់ព្រ័ត្រ​ទាំងពីរនាក់​បាន​ប្រើ​ពាក្យសំដី​និង​ទឡ្ហីករណ៍​វាយប្រហារគ្នា​ក្នុងឱកាស​តស៊ូមតិ​ចុងក្រោយ​កាលពី​ថ្ងៃពុធ​ទី១២​តុលា​ដែលបាន​បន្សល់​ទុក​ស្លាកស្នាម​ខ្លះ​។​ ប៉ុន្តែ​​អ្នកទាំងពីរ​សុទ្ធ​តែ​បាន​សន្យាថា​ពួក​អ្នក​សង្គមនិយម​ដោយ​ឥតរួញរា​នឹង​ឈរ​តម្រៀប​ជួរ​គ្នា​នៅ​ពីក្រោយ​អ្នក​ឈ្នះឆ្នោត​របស់​គេ​។​ ឃើញថា​ គេ​ទំនង​ជាបាន​ដកហូត​មេរៀន​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​លើកមុន​គឺ​នៅឆ្នាំ២០០៧​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI