អានតួអត្ថបទ
វិបត្តិហិរញ្ញវត្ថុ

ការបញ្ចុះ​អត្រាការប្រាក់​នាំមុខ​ដោយធនាគារ​កណ្តាល​អឺរ៉ុប​ធ្វើឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​មានសន្ទុះ​ឡើងវិញ

​ធនាគារ​​កណ្តាល​​អឺរ៉ុបនៅទីក្រុង​ហ្វ្រង់ហ្វ័រ​​បាន​​បញ្ចុះ​​អត្រា​​ការប្រាក់​​នាំមុខ​​ពី​១,៥០%​​មកនៅ​​ត្រឹម​​១,២៥%​
​ធនាគារ​​កណ្តាល​​អឺរ៉ុបនៅទីក្រុង​ហ្វ្រង់ហ្វ័រ​​បាន​​បញ្ចុះ​​អត្រា​​ការប្រាក់​​នាំមុខ​​ពី​១,៥០%​​មកនៅ​​ត្រឹម​​១,២៥%​ © Reuters/Ralph Orlowski
ដោយ៖ សៀក សារិន
១២ នាទី

ទីផ្សារ​ហិរញវត្ថុ​នៅតែ​បន្ត​មាន​សន្ទុះ​ស្ទុះ​ទៅមុខ​នៅ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​និង​នៅ​ថ្ងៃ​សុក្រ​នេះទៀត​ ​ ក្រោយពី​មាន​ការបញ្ចុះ​អត្រាការប្រាក់​នាំមុខ​ដោយ​ធនាគារ​កណ្តាល​អឺរ៉ុប​ ​ ហើយនិង​ក្រោយពី​ដឹងថា​ការបោះឆ្នោត​ធ្វើ​ប្រជាមតិ​ដោយ​ប្រទេស​ក្រិក​នឹង​ត្រូវ​បោះបង់ចោល។

ផ្សាយពាណិជ្ជកម្ម

ក្រោយពី​បាន​ស្គាល់​ការ​ធ្លាក់​ស្រុតចុះ​យ៉ាងខ្លាំង​រួចមក​ ​ ទីផ្សារ​ហិរញ្ញវត្ថុ​បាន​ចាប់​ស្ទុះ​ងើបមុខ​ឡើងវិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។​ ទីផ្សារ​មូលបត្រ​នៅទីក្រុង​ប៉ារីស​បាន​កើនឡើង​២,៧៣%​ ​ ទីផ្សារ​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​នៅ​ទីក្រុង​ហ្វ្រង់ហ្វ័រ​បាន​កើនឡើង​២,៨១%​ ​ ហើយទីផ្សារ​នៅទីក្រុង​ឡុងដ្រឹ៍​បាន​កើនឡើង​១,១២%។​ ហើយ​នៅ​ព្រឹក​ថ្ងៃសុក្រ​ទី៤​វិច្ឆិកា​ឆ្នាំ២០១១​នេះទៀត​ ​ ទីផ្សារ​មូលបត្រ​នៃទីក្រុង​ប៉ារីស​នៅតែ​បន្ត​កើនឡើង​០,៥៧%​ ​ ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ទីក្រុង​ហ្វ្រង់ហ្វ័រ​បាន​កើនឡើង​០,៦៩%​ ​ ហើយ​នៅទីក្រុង​ឡុងដ្រឹ៍​បាន​ស្ទុះឡើង​០,៦២%​ ​ .....។ល។.....

 
ទាំងនេះ​ ​ ក៏ដោយសារតែ​ធនាគារ​កណ្តាល​អឺរ៉ុប​បាន​ធ្វើការ​បញ្ចុះ​អត្រា​ការប្រាក់​នាំមុខ​របស់​គេ​ពី​១,៥០%​មកនៅ​ត្រឹម​១,២៥%។​ មូលហេតុ​ដែលនាំ​ឲ្យ​ធនាគារ​កណ្តាល​អឺរ៉ុប​បញ្ចុះ​អត្រា​ការប្រាក់​នាំមុខ​របស់​ខ្លួន​យ៉ាងដូច្នេះ​គឺ​មកពី​គេ​ឃើញ​ស្ថានភាព​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​និង​ទីផ្សារ​សេដ្ឋកិច្ច​មាន​លក្ខណៈ​អាប់អួរ ​ ​ ហើយ​តាម​រយៈ​ការ​បញ្ចុះ​អត្រា​ការប្រាក់​នេះ​ ​ ធនាគារ​កណ្តាល​អឺរ៉ុប​ចង់​ជួយ​បន្ធូរ​សម្រួល​ការធ្វើ​វិនិយោគ​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ដែលជា​ក្បាល​ម៉ាស៊ីន​ដ៏​សំខាន់​សម្រាប់​ជួយ​អូសទាញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច។

ហើយ​ម្យ៉ាងទៀត​ទីផ្សារ​ហិរញ្ញវត្ថុ​ចាប់​ងើបមុខ​ឡើងវិញ​ក៏​ដោយសារតែ​មាន​ឮថា​ ​ ប្រទេស​ក្រិក​នឹង​បោះបង់ចោល​ការធ្វើ​ប្រជាមតិ​ស្តីពី​ការអនុម័ត​ផែនការ​ដើម្បី​សង្គ្រោះ​ប្រទេស​ក្រិក​ដែល​សម្រេច​បាន​កាលពី​សប្តាហ៍​មុន​នៅ​ទីក្រុង​ព្រុចសែល។

ចំណែកឯ​ប្រាក់​អឺរ៉ូ​ក៏​បាន​ចាប់​មាន​កម្លាំង​មាំមួន​ឡើងវិញ​នៅ​ចំពោះមុខ​ប្រាក់​ដុល្លារ​អាមេរិក​ ​ ដោយនៅ​ថ្ងៃសុក្រ​ទី៤​វិច្ឆិកា​ឆ្នាំ២០១១​នេះ​ ​ ប្រាក់​១អឺរ៉ូ​ប្តូរបាន​១ដុល្លារ៣៨សេន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ