អ.ស.ប.-បារាំង-ស៊ីរី

បារាំងមានជោគជ័យ​ក្នុងការ​ទាមទារ​ជំនួប​ប្រជុំ​នៅក្រុម​ប្រឹក្សា​សន្តិសុខ​ស្តីពី​ស៊ីរី​

ក្រុមប្រឹក្សា​សន្តិសុខ​នៃ​ អ.ស.ប.
ក្រុមប្រឹក្សា​សន្តិសុខ​នៃ​ អ.ស.ប. AFP PHOTO / UN PHOTO / Eskinder Debebe / HANDOUT

ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​បាន​យល់ព្រម​តាម​សំណើ​សុំ​របស់​ប្រទេស​បារាំង​ឲ្យមាន​ជំនួប​ប្រជុំ​ស្ដីពី​បញ្ហា​វាយបង្ក្រាប​យ៉ាង​ហិង្សា​ទៅលើ​បាតុករ​ដោយ​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី។​ ជំនួប​ប្រជុំ​ដែល​មាន​ការ​ចូលរួម​ស្តាប់​សេចក្តី​ថ្លែងការណ៍​របស់​ឧត្តម​ស្នងការ​នៃ​ អ.ស.ប.​ ទទួល​បន្ទុក​ខាង​សិទ្ធិមនុស្ស។

ផ្សាយពាណិជ្ជកម្ម

សវនកម្ម​នៃ​បញ្ហា​វាយបង្ក្រាប​យ៉ាង​ហិង្សា​ទៅលើ​បាតុករ​ដោយ​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​នេះ​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃចន្ទ​ខាងមុខនេះ​​ ​ ទោះបីជា​មាន​ការ​ប្រឆាំង​ពី​សំណាក់​ប្រទេស​រុស្ស៊ី​ ​ ប្រទេសចិន​ ​ និង​ប្រទេស​ប្រេស៊ីល​ក៏ដោយ។

គួរបញ្ជាក់ថា​ ​ ប្រទេស​រុស្ស៊ី​ ​ ប្រទេសចិន​ ​ ប្រទេស​ប្រេស៊ីល​ ​ និង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ធ្លាប់បាន​ប្រឆាំង​នឹង​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​ អ.ស.ប.​ ពាក់ព័ន្ធ​នឹង​ប្រទេស​ស៊ីរី។

ប្រទេសបារាំង​ អង់គ្លេស​ ​ អាល្លឺម៉ង់​និង​សហរដ្ឋ​អាមេរិក​បាន​ទាមទារ​ឲ្យ​ ក្រុមប្រឹក្សា​សន្តិសុខ​នៃ​ អ.ស.ប.​ពិនិត្យ​មើល​ពី​បញ្ហា​ស៊ីរី​ដែល​មាន​ការ​វាយបង្ក្រាប​យ៉ាងហិង្សា​ទៅលើ​បាតុករ​ដោយ​កងកម្លាំង​រក្សា​សន្តិសុខ​របស់​លោក​ប្រធានាធិបតី​បាស្ហារ​អែល​អាស្សាដ​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជាង​៤ ០០០នាក់​ ​ នេះ​បើយោងតាម​ឧត្តម​ស្នងការ​នៃ​ អ.ស.ប.​ ទទួល​បន្ទុក​ខាង​សិទ្ធិមនុស្ស។

គួររំលឹកថា​ ​ កាលពី​ខែវិច្ឆិកា​កន្លងទៅ​ប្រទេស​រុស្ស៊ី​និង​ប្រទេសចិន​ធ្លាប់បាន​ប្រើសិទ្ធិ​វេតូ​ប្រឆាំង​នឹង​សេចក្តី​សម្រេចចិត្ត​របស់​ប្រទេស​អឺរ៉ុប​ដែល​ទាមទារ​ឲ្យ​មាន​ការ​ថ្កោលទោស​ទៅលើ​ប្រទេស​ស៊ីរី​ស្ដីពី​ ការ​វាយបង្ក្រាប​យ៉ាងហិង្សា​ទៅលើ​បាតុករ​ដោយ​កងកម្លាំង​រក្សា​សន្តិសុខ​នៃ​របប​គ្រប់គ្រង​របស់​ប្រធានាធិបតី​ស៊ីរី​ ​ បាស្ហារ​អែល​អាស្សាដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI