អានតួអត្ថបទ
អាស៊ែបៃហ្សង់

អគារខ្ពស់​បំផុត​ក្នុងលោក​នឹងមាន​កំពស់​ ១.០៥០ម៉ែត្រ​

អគារខ្ពស់​​បំផុត​ក្នុង​លោក​​នឹងមាន​​កំពស់​​ ១.០៥០​ម៉ែត្រ​​នឹងសាង​សង់​នៅប្រទេស​​​អាស៊ែបៃហ្សង់​
អគារខ្ពស់​​បំផុត​ក្នុង​លោក​​នឹងមាន​​កំពស់​​ ១.០៥០​ម៉ែត្រ​​នឹងសាង​សង់​នៅប្រទេស​​​អាស៊ែបៃហ្សង់​ © កែវ​ ឆាយា
ដោយ៖ កែវ ឆាយា
4 នាទី

អគារនេះ ​នឹងត្រូវចាប់​ផ្តើមសង់ឡើង​នៅក្នុង​រដ្ឋឯករាជ្យ​ អាស៊ែបៃហ្សង់​ជា​អតីត​សាធារណរដ្ឋ​សូវៀត​ ស្ថិតនៅ​តំបន់​នាយ​ភ្នំកូកាស។​ អាស៊ែបៃហ្សង់​ជាប្រទេស​កាន់សាសនា​អ៊ីស្លាម​ សម្បូណ៌​លុយ​បានមក​ពីការ​នាំចេញ​នូវប្រេងកាត​ឆៅ​ និង​ឧស្ម័ន​ធម្មជាតិ​ជីកបូម​បាន​ពី​បាតសមុទ្រ​ Caspienne ​ជាសមុទ្រ​រួម​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់​នៅជិតខាង​ផ្ទាល់។

ផ្សាយពាណិជ្ជកម្ម

តាមដែល​” គណៈកម្មាធិការរដ្ឋ​អាស៊ែបៃហ្សង់​ខាង​នគរូបនីយកម្ម​និង​ស្ថាបត្យកម្ម​“ ទើប​ប្រកាស​​ជាផ្លូវការ​ ៖ អគារខ្ពស់​បំផុត​ក្នុងលោក​ ដែលនឹង​មានកំពស់​ ១.០៥០ម៉ែត្រ ​ហើយ មាន​ដល់​ ១៨៩ ​ជាន់​នឹងត្រូវចាប់​ផ្តើមសង់​ គឺក្នុង​ឆ្នាំ២០១៥។ ​វានឹង​សង់ឡើង​ គឺនៅ​ចម្ងាយ ​២៣គ.ម.​ និរតី ​ពីទីក្រុង Bakou ​រដ្ឋធានី​អាស៊ែបៃហ្សង់។

 
ជាការប្រៀបធៀប​បច្ចុប្បន្ន​អគារ​ដែលខ្ពស់​បំផុត​ក្នុងលោក​ គឺស្ថិត​នៅទីក្រុង​ Dubai​ រាជធានី​ ប្រទេស​អារ៉ាប់រួម។​ អាគារ​សែនខ្ពស់​នេះ​ មានឈ្មោះ​ថា Burj Khalifa។ ​វាមាន​កំពស់​ ៨២៨ម៉ែត្រ​ និងមាន ​១៦៣ជាន់។

ចំណែកអគារ​នៅក្បែរ​ រដ្ឋធានី​ អាស៊ែបៃហ្សង់​ គឺនឹង​លេចចេញ​មក ​លើ​ប្រជុំកោះ​សិប្បនិម្មិត​ក្នុងសមុទ្រ​ Caspienne។ ​ប្រជុំកោះនេះ​ ដែលនឹង​រួមក្តោប​ កោះចំនួន៤១​ មានផ្ទៃក្រឡា​សរុប ​២.០០០ ហិកតា ​នឹងក្លាយ​ទៅជា​បុរីថ្មី​ ក្រោមឈ្មោះ​ថា Khazar Islands។ ​វានឹង​ទទួល​រ៉ាប់រង​សង់​ដោយ​ក្រុមហ៊ុន ​Avesta Consern។

ស្ថាបកម្ម​គ្រាន់តែ​អគារខ្ពស់​បំផុត​នោះ​ នឹងទាមទារ​ឲ្យ​ចំណាយ ២.០០០លាន​ដុល្លារ​អាមេរិក ​ហើយបើ​បូក​នឹង​ បុរី​ Khazar Islands ​ទាំងមូល​នឹងតម្រូវ​ឲ្យ​ចំណាយ​ដល់ទឹកប្រាក់​ ១០០ពាន់​ លាន​ដុល្លារ។​ បុរី​ Khazar​ Islands​ គឺគ្រោងទុក​សម្រាប់​បណ្តាជន​រស់នៅ​ក្នុង​ចំនួន​១លាននាក់។​​ ក្នុងទីក្រុង​ថ្មីនេះ​ នឹងមាន​សង់​ឡើង​ជា​ ៖ អគារ​លំនៅខ្ពស់ៗ​ចំនួន​រាប់សិប​កំពស់​ពី​២៥​ដល់​៦០ជាន់ ​ សាលារៀន​ចំនួន​ ១៥០​កន្លែង​, មន្ទីរពេទ្យ ​៥០កន្លែង​, សួន​សាធារណៈ​, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​, សាកល​វិទ្យាល័យ​, សណ្ឋាគារ,​ ទីលាន​វ៉ៃ Golf។ល។

លើដែនដី​បុរីថ្មី​នឹងមាន​សង់ឡើង​ជាខ្សែផ្លូវ​ពិសេស​សម្រាប់​ការប្រណាំង​រថយន្ត​ល្បឿន​លឿន​ដ៏ល្បីល្បាញ​លើពិភពលោក​ក្រោមឈ្មោះថា​ “ Formula-1 “​ ព្រមទាំង​នឹងមាន​សង់ឡើង​ជា​អាកាស​យានដ្ឋាន​តែម្តង។

ស្របនឹង​គម្រោង​អគារ​ខ្ពស់បំផុត​កំពស់​១.០៥០ម៉ែត្រ​ ដែលនឹង​ចាប់ផ្តើម​សង់ក្នុង​ឆ្នាំ២០១៥​នឹងត្រូវសង់​រួចក្នុងឆ្នាំ ​២០១៨​ ចំណែក​បុរីថ្មី​ Khazar Islands​ ក្នុងឆ្នាំ​២០១៦​នឹងត្រូវ​ដាក់ឲ្យ​ដំណើរការ​បាន​១០%​សិន ​ លុះទាល់​តែសង់​វា​បានរួច​រាល់​ទាំងស្រុង​គឺ​ក្នុង​ឆ្នាំ២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ