អ៊ឺរ៉ុប

បារាំង​មិនដាក់​វិស័យ​សោតទស្សន៍ ចូល​ក្នុង​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្មសេរី អាមេរិក-អ៊ឺរ៉ុប

នាយករដ្ឋមន្រ្តីបារាំង Jean-Marc Ayrault នៅក្នុងសារមន្ទីរ​​​​ Louvre
នាយករដ្ឋមន្រ្តីបារាំង Jean-Marc Ayrault នៅក្នុងសារមន្ទីរ​​​​ Louvre AFP/BERTRAND GUAY

នៅក្នុង ការ​ពិភាក្សា​គ្នា​មួយ​ជាង ១៣ម៉ោង រវាង ប្រទេស ជា​សមាជិក​ទាំង២៧​ ក្នុង​​​សហភាព​​អ៊ឺរ៉ុប​លើ អណត្តិ ស្តី​ពី​ការ​ប្តូរ​ពាណិជ្ជកម្មសេរី អាមេរិក-អ៊ឺរ៉ុប បាន​​ដល់​​ចំណុច​​យល់​ស្រប​​មួយ​​ហើយ។ គឺ​​ការ​​ពិភាក្សា​​​កាល​ពី​ថ្ងៃ សុក្រ បារាំង​ចង់ ដក​​វិស័យ​​សោតទស្សន៍​​ចេញ ពី​​ការ​​ផ្លាស់​​ប្ដូរ​ពាណិជ្ជកម្ម​ខាង​លើ។

ផ្សាយពាណិជ្ជកម្ម

បារាំង​បាន​ប្រឆាំង​ជា​ដាច់​ខាត ក្នុង​ការ​ដាក់ វិស័យ សោតទស្សន៍ ទៅ​ក្នុង​ការ​ផ្លាស់​ពាណិជ្ជកម្ម​សេរីរវាង អាមេរិក-អឺរ៉ុប។ ហើយ​បន្ទាប់​មាន​ការ​អនុម័ត យល់​ព្រមគ្នា មួយ​រវាង ប្រទេស​ទាំង​២៧ របស់​​សហភាព​អឺរ៉ុប ទីក្រុង​ប៉ារីស​​បាន​អបអរ ដោយ​ចាត់​ទុក​ថា​នេះ ជា​ជោគ​ជ័យ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​អះអាង​ របស់​រដ្ឋមន្រ្តី​ក្រសួង​​វប្បធម៌​​បារាំង​ កាល​ពី​ថ្ងៃ​សុក្រទី ១៤​មិថុនា។

 
ការ​​ពិភាក្សា​​គ្នា លើ​ចំណុច​ខាង​លើ បាន​អូស​បណ្លាយ​អស់​រយៈ​ពេល​ជាង មួយ​ឆ្នាំ​មក​ហើយ។ គឺ​ក្នុង​នោះ ទីក្រុង​ប៉ារីស​​ព្រួយ​បារម្ភ​ថា ការ​ដាក់ វិស័យ​សោត​ទស្សន៍ ទៅ​ក្នុង កិច្ច​ព្រមព្រៀង ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​សេរី ជា​មួយ អាមេរិក​នឹង វស័យ​ខាង​លើ របស់​អឺរ៉ុប នឹង​​ជួប​​ហានិភ័យ។ គឺ​ពេល​ដែល​មាន​ការ​ចុះ​កិច្ចព្រមព្រៀង​រវាង​គ្នា និង​គ្នា ក្នុង​ការ​ផ្លាស់​ ប្តូរ​ពាណិជ្ជកម្ម​សេរី គឺរាល់ ទំនិញ នាំចូល និងចេញ នឹង​មាន​ការ​រួចពន្ធ ឬ​អាត្រា​ពន្ធទាប​ជា​ដើម។ ពេល​នោះ​នឹង​មាន​ការ​នាំ​ចូល ផលិតផល នានា ក្នុង​វិស័យ​សោតទស្សន៍ ជា​ច្រើន ក្នុង​ផ្សារ​អឺរ៉ុប​ដោយ​តម្លៃ​ទាប។

យើង​ក៏​បាន​ដឹង​ហើយ​ថា ក្នុង​វិស័យ​សោតទស្សន៍ អាមេរិក មាន​ការ​ជឿនលឿន​ជាង​បណ្តា​ប្រទេស ដ៍ទៃ​ៗ​ ទៀត។​ ក្នុង​នោះ​ ធ្វើឲ្យ​បារាំង បារម្ភថា ហូលីវ៉ូដ ដែលជា​ ឧស្សាហកម្ម​ភាពយន្ត​​ ដ៏​ធំ​ជាង​គេ​ក្នុង​ពិភពលោក នឹង​អាច​វាយ​លុក ដាច់​ ក្នុង​ទីផ្សារ​​អឺរ៉ុប។ ដែល​បច្ចុប្បន្ន វិស័យ​សោត​ទស្សន៍ អឺរ៉ុប​​មាន ទុន វិនិយោគ​របស់​ខ្លួន ប្រមាណ​ជាង ១ម៉ឺន ៧ ពាន់លាន អឺរ៉ូ និង​បង្កើត​ការងារ​បាន​ប្រមាណ​​ជាង ១លាន​នាក់។​

តែ​បើ​ទោះ​បី​ជា មិន​មាន​កិច្ចព្រមព្រៀង លើ​វិស័យ​ខាង​លើ ក្នុង​ការ​ផ្លាល់ប្តូរ​ពាណិជ្ជកម្ម អាមេរិក -អឺរ៉ុប ក៏ដោយ ក៏គេឃើញ​ មានដូចជា ភាពយន្ត ចំរៀង និងផលិតផលនានា ក្នុង​វិស័យ​សោតទស្សន៍ជាច្រើន កំពុងតែ​មាន​សម្ទុះ​ផង​ដែរ នៅ​ក្នុង​ទីផ្សារ អឺរ៉ុប ដែល​គិត ជា​ទឹក​ប្រាក់​ប្រមាណ​ជា ១​៥០០លាន អឺរ៉ុប ក្នុង​​មួយ​​ឆ្នាំៗ។

គួរ​បញ្ជាក់​ដែរ​ថា ក្នុង​ការ​សុំ​លើកលែង​លើ វិស័យ​ខាង​លើ ធ្វើ​ឲ្យ​គេ​មាន​ការ បារម្ភថា នឹង​មាន​ផល​វិបាក នៅ​ពេល​ដែល​មាន​ការ​ចចា​ជា​មួយ​ភាគី​អាមេរិក នៅ​ពេល​ខាង​មុខ។ ក្នុង​ករណី​នេះ សហរដ្ឋ​អាមេរិក នឹង​ទាមទារ​ឲ្យ​មាន​ករណី​លើក​វិស័យ​មួយ​ចំនួន ដើម្បី រក្សារ​បាន​នូវ​ផល​ប្រយោជន៍​របស់​ខ្លួន​វិញ​ផង​ដែ។ ក្នុង​នោះ គេ អាច​ដឹង​បាន​ថា​មាន​ដូច​ជា​ លើ​សេវាកម្ម​ហេរញ្ញវត្ថុ និង​ផ្នែក​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​ជា​ដើម។

សូម​បញ្ជាក់​ថា ក្នុង​ការងារ ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​សេរី រវាង អាមេរិក​និង​​អឺរ៉ុប នឹង​ត្រូវ គេ​កំណត់​ឲ្យ ចប់​រួចរាល់ នៅ​បំណាច់​ឆ្នាំ ២០១៤។ ហើយ​ដៃ​គួរ​ពាណិជ្ជកម្ម​ទាំង​ពីរ​គ្រោង​ថវិការ​វិនិយោគ​ឲ្យ​បាន ដល់​ជាង ១០០ពាន់ លានអឺរ៉ូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI