អានតួអត្ថបទ

អន្តោប្រវេសន៍​ជួប​សោកនាដកម្មថ្មី​ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ

អន្តោប្រវេសន៍​​ដែល​សង្គ្រោះ​បាន​នៅ​ថ្ងៃទី ៥ សីហា ២០១៥
អន្តោប្រវេសន៍​​ដែល​សង្គ្រោះ​បាន​នៅ​ថ្ងៃទី ៥ សីហា ២០១៥ REUTERS/Marta Soszynska/MSF
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

ទូកនេសាទ​រខេករខាក​មួយ​គ្រឿង ដឹក​ជន​អន្តោប្រវេសន៍​ប្រមាណ​ជាង​៦០០​នាក់ បាន​ដង្ហើយ​សុំ​ជំនួយ​សង្គ្រោះ​នៅ​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​ឆ្នេរ​ប្រទេស​លីប៊ី។ ជាងពីររយ​នាក់​បាន​ស្លាប់​និង​បាត់ខ្លួន និង​​ជាង​បី​រយ​នាក់​បាន​សង្គ្រោះ​ទាន់។ ប្រតិបត្តិការ​ស្រោច​ស្រង់​​ប្រព្រឹត្ត​ទៅ​អស់​ពេញ​មួយយប់។ នេះ​គឺការ​លង់លិច​​ដ៏​ធ្ងន់ធ្ងរ​​​បំផុត​គិត​ចាប់​តាំង​ពី សោកនាដកម្ម​កាលពី​ខែ​មេសា​២០១៥មក។

ផ្សាយពាណិជ្ជកម្ម

ទូក​ចាស់​ ដាក់​មនុស្ស​ហួស​ចំណុះ ប្រមាណ​ពី​៦​ទៅ​៧រយ​នាក់​ ជា​គ្រួសារ​ ជា​មនុស្ស​ចាស់ ប្រុស​ស្រី ក្មេង និង​ទារក​​អាយុ​១​ខែ​ផង បានក្រឡាប់​លិច​ ក្នុង​នោះ​ជាង​៤០០​នាក់​សង្គ្រោះ​ទាន់ និង​២៥​នាក់ស្រង់​បាន​​ជា​សាកសព ! នេះ​បើ​​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន។ ប៉ុន្តែ​តុល្យការ​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ​ ព្រោះ​ប្រតិបត្តិការ​សង្គ្រោះ​នៅ​បន្ត​ធ្វើ​ និង​ធ្វើ​អស់​​ពេញ​មួយ​យប់។

​ប្រតិបត្តិការ​នេះ​បាន​​ការ​ចូល​រួម​ពី​នាវា​យោធា​ដល់​ទៅ​៧​ក្រុម សហការ​ជាមួយ​អាជ្ញាធរ​អ៊ីតាលី និង​នាវា​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ពីរ​គ្រឿង នាវា​សង្គ្រោះ​របស់​អង្គការ​មនុស្សធម៌​ម៉ាលត៍​។ ដ្រូន​ និង​យាន​យន្តអាកាស​ផ្សេង​បាន​ហោះ​ឆ្វែល​ពេញ​មេឃ​ដើម្បី​ផ្តល់​មធ្យោបាយ​ឱ្យ​ជន​រង​គ្រោះ​តោង។

 

ទូក​អន្តោប្រវេសន៍​ដឹកជន​ភៀស​ខ្លួន​ខុស​ច្បាប់ ចាក​ចេញ​ពី​ឆ្នេរ​លីប៊ី បាន​បង្ហើយ​សុំ​ជំនួយ​តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ។ នៅ​បាន​នាវា​ល្បាត​អៀឡង់ បាន​ទៅ​ជិត​ អ្នក​ជិះ​ទំនង​ជា​ជ្រួល​ច្របល់​រហូត​ដល់​ទូក​ក្រឡាប់តែ​ម្តង តែ​ជា​សំណាង​ល្អ​ផ្ទៃ​សមុទ្ទ​ស្ងប់​ល្អ​នៅ​យប់​មិញ។

សោកនាដកម្ម​លិច​ទូក​​អន្តោប្រវេសន៍​ បាន​កើត​ឡើង​ក្នុង​ខណៈ​ដែល​អង្កការ​អន្តរជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ទើប​បាន​ចេញ​របាយ​ការណ៍​មួយ​ថា​​មាន​ជន​ភៀស​ខ្លួន​ស្លាប់​ដល់​ទៅ​២ពាន់​នាក់​ក្នុង​ឆ្នាំ​២០១៥ ពោល​គឺ​មាន​ការ​កើន​ឡើង​ដល់​ទៅ​២០%​បើ​ប្រៀប​ទៅ​ឆ្នាំ​២០១៤។

កាលពី​ខែ​មេសា ការ​លិច​ទូក​អន្តោប្រវេសន៍​តាម​ទូក​នេះ​បាន​ផ្តាច់​ជីវិត​មនុស្សអស់​ជាង​៨០០​នាក់ ប៉ុន្តែ​ទោះ​បី​ជាអឺរ៉ុប​បាន​ពង្រឹង​វិធានការ​​យ៉ាងណា​ចរន្ត​រត់​ភៀស​ខ្លួន​ឆ្លង​សមុទ្ទ​មេឌីទែរ៉ាណេ​​មិន​បាន​ថយ​ចុះ។ គិត​ត្រឹម​ពី​ថ្ងៃទី​១​មករា​២០១៥​មក មាន​ជនអន្តោប្រវេសន៍​ជិត​២០​ម៉ឺន​នាក់​បាន​ឆ្លង​មក​ដល់​ត្រើយ​អ៊ីតាលី​​និងក្រិក។ អត្រា​អ្នក​សុំ​ជិត​ជ្រក​កោន​នៅ​អឺរ៉ុប បានកើន​ឡើង​ដល់​៦៨%​ ក្នុង​រយៈ​ពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ