អានតួអត្ថបទ

សហភាព​អឺរ៉ុប និង​តួកគី ចុះ​​កិច្ចព្រមព្រៀង​បញ្ឈប់​លំហូរ​អន្តោប្រវេសន៍ទាំង​​ចម្រូង​ចម្រាស​ ​

នាយក​រដ្ឋមន្ត្រី​តួកគី​លោក  Ahmet Davutoglu  ក្នុង​ជំនួប​កំពូល​អឺរ៉ុប​-តួកគី​ ថ្ងៃទី ១៨​មីនា ២០១៦oja wa Ulaya Brussels.
នាយក​រដ្ឋមន្ត្រី​តួកគី​លោក Ahmet Davutoglu ក្នុង​ជំនួប​កំពូល​អឺរ៉ុប​-តួកគី​ ថ្ងៃទី ១៨​មីនា ២០១៦oja wa Ulaya Brussels. REUTERS/Yves Herman
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

នៅ​ទី​បំផុត សហភាព​អឺរ៉ុប និង​តួកគី បាន​រក​ឃើញ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ដើម្បី​បិទ​បញ្ចប់​លំហូរ​អន្តោប្រវេសន៍ នៅ​ល្ងាច​ថ្ងៃសុក្រទី ១៨​មីនា ២០១៦។ ជា​កិច្ចព្រមព្រៀងដ៏​សំខាន់​ ​​មិន​ធ្លាប់​មាន​ ប៉ុន្តែ​ក៏​មាន​លក្ខណៈ​​ចម្រូង​ចម្រាស​ខ្លាំង​ក្លាដែរ។ ឯ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​វិញ សន្យា​ថា​ពិត​ជា​នឹង​ជួប​ការ​ស្មុគស្មាញ​ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

ការ​ចរចា​បាន​អូស​បន្លាយ​និង​តឹង​តែង​ខ្លាំង​ណាស់ ទម្រាំ​នឹង​សម្រេច​បាន​ជា​កិច្ចព្រមព្រៀង​ អឺរ៉ុប-តួកគី ដ៏​ចាំបាច់​បំផុត​ នៅល្ងាច​មិញនេះ។ វិធានការ​ “បណ្តោះអាសន្ន និង​វិសាមញ្ញ” ដ៏​ចំបង នៃ​កិច្ចព្រមព្រៀង គឺ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​គ្រប់សញ្ជាតិ​ (ស៊ីរី ​អ៊ីរ៉ាក់​ អាហ្វហ្កានីស្ថាន​ ...)​  រាប់​ទាំង​អ្នក​បាន​ដាក់​សុំ​សិទ្ធិ​ជ្រក​ក្រោន​រួច​ផង ចេញ​ប្រទេស​ក្រិក​ទៅ​តួកគី​ទាំង​អស់ ហើយ​ការ​នេះ​នឹង​ចាប់​ចូល​ជា​ធរមាន ចាប់​ពី​ថ្ងៃអាទិត្យ​ទី ២០​មីនា​ ស្អែក​នេះ​តែ​ម្តង។ ការ​បញ្ជូន​ធ្វើ​ឡើងស្រប​តាម​​ច្បាប់​អន្តរជាតិ នេះ​ជាការ​សន្យា​របស់​ប្រធានាធិបតី​បារាំង​។ បារាំង​និង​អាល្លឺម៉ង់​ ត្រូវ​ផ្តើម​ប្រមូល​ផ្តុំ​ភ្នាក់ងារ​ការពារ​ព្រំដែន​បន្ថែម​២០០​នាក់​ និង​១០០​នាក់​ផ្សេង​ទៀត ខាង​ចាត់​ចែង​សុំ​សិទ្ធិជ្រកកោន​។

 

ហើយជា​ថ្នូរ​មក​វិញ អឺរ៉ុប​នឹង​ត្រូវ​ទទួល​យក​ជនភៀស​ខ្លួន​ស៊ីរី​ឱ្យ​ចូល​មកជ្រកកោន​នៅ​អឺរ៉ុប​ ក្រោម​គោលការណ៍​មួយ​ទៅ​មួយ​មក។ ជំនួយ​ហិរញ្ញវត្ថុ​៣ពាន់​លាន​អឺរ៉ូ​​ដែល​អឺរ៉ុប​សន្យា​ផ្តល់​ឱ្យ​តួកគី អាច​នឹង​ត្រូវ​បង្កើន​ប្រសិន​បើ​ចាំបាច់។ ចាប់​ពី​ខែ​មិថុនា​ទៅ ពលរដ្ឋ​តួកគី​អាច​ធ្វើ​ដំណើរ​មក​អឺរ៉ុប​ដោយ​គ្មាន​ទិដ្ឋាការ​ ប្រសិន​បើ​លក្ខខណ្ឌ​៧២​ចំណុច​ត្រូវ​បាន​បំពេញ។ ជា​ចុងក្រោយ​ ការ​ចរចា​ពីបេក្ខភាព​តួកគី​ក្នុង​សហភាព​អឺរ៉ុប​ត្រូវ​បើក​ទំព័រ​ថ្មី លើ​ចំណុច​តែ​មួយ​ គឺ​បញ្ហា​ហិរញ្ញវត្ថុ។

ក្រិក​ដែល​រក​បន្ទុក​ធ្ងន់​ក្នុង​វិបត្តិ​អន្តោប្រវេសន៍​ក៏​ទទួល​បាន​នូវ​ជំនួយ​​ពី​អឺរ៉ុប​ដែរ។ ជំនួយ​៣០០លាន​ សម្រាប់​រយៈ​ពេល​បី​ឆ្នាំ​អាច​នឹង​ត្រូវ​ដំឡើង​​ទៅ​តាម​សេចក្តី​ត្រូវការ រហូត​ដល់​៧០០​លាន​អឺរ៉ូ។

ភ្នាក់ងារ​តួកគី​ធ្វើការ​លើ​កោះ​ក្រិក ឯភ្នាក់ងារ​ក្រិក​ទៅ​ឈរ​ជើង​នៅលើ​ឆ្នេរ​តួកគី​ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ។ នាយក​រដ្ឋមន្ត្រី​តួកគី​ អបអរ​ចាត់​ទុក​ជា​​ការ​រក​ឃើញ​កិច្ចព្រមព្រៀង​អឺរ៉ុប​តួកគី​ជា​​ប្រវត្តិសាស្ត្រ​។ ប៉ុន្តែ​សម្រាប់​សមាជិក​អឺរ៉ុប​មួយ​ចំនួន​វិញ ដឹង​ថា​មិន​ល្អ តែ​បាន​បង្ខំ​ចិត្ត​ទទួល​យក​កិច្ចព្រមព្រៀង​ ដើម្បីការពារ​ជន​ភៀសខ្លួន៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ