រុស្ស៊ី-អឺរ៉ុប

ម៉ូស្គូនឹង”គោរព”តាមទណ្ឌកម្មដាក់ទល់នឹងខ្លួនដោយ UEFA

កីឡាករ​​អង់គ្លេស​ Daniel Sturridge ​ទាត់​បាល់​​ប្រឈម​ទល់​​នឹង​កីឡាក​ររុស្ស៊ី​​ Alexander Kokorin ​នៅ​ Marseille ថ្ងៃ​១១មិថុនា​២០១៦​.
កីឡាករ​​អង់គ្លេស​ Daniel Sturridge ​ទាត់​បាល់​​ប្រឈម​ទល់​​នឹង​កីឡាក​ររុស្ស៊ី​​ Alexander Kokorin ​នៅ​ Marseille ថ្ងៃ​១១មិថុនា​២០១៦​. GLYN KIRK Christophe SIMON / AFP

សហព័ន្ធ​បាល់ទាត់​រុស្ស៊ី​នឹង​ពុំ​ប្តឹង​តវ៉ា​ឡើយ​ចំពោះ​ទណ្ឌកម្ម​ដាក់​ទល់​នឹង​ខ្លួនទោះបើ​ទណ្ឌកម្ម​នោះ​វា “ហួស​ប្រមាណ​ក្តី” ដាក់​ដោយ សហភាព​នៃ​សមាគម​កីឡា​បាល់ទាត់ អឺរ៉ុប UEFA ក្រោយពី​មាន​អំពើ​​ហិង្សា​ជា​យូកូម​ប្រព្រឹត្ត​នៅ​ក្រុង​បារាំង Marseille ពី​ខាង​ពួក​អ្នកគាំទ្រ​ដៃ​ដល់​​ជាតិ​រុស្ស៊ី សេចក្តី​នេះ ត្រូវ​បាន​ប្រកាស​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួងកីឡា​ដែល​ក៏ជា​ប្រធាន​សហព័ន្ធ​បាល់​ទាត់​រុស្ស៊ី​តែម្តង។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ទៅ​ទីភ្នាក់ងារ​ពត័មាន​ផ្លូវការ​រុស្ស៊ី ITAR-TASS លោក Vitali Moutko ដែល​ជា រដ្ឋមន្ត្រី​ក្រសួង​កីឡា​និង​ជា​ប្រធាន​សហព័ន្ធបាល់ទាត់រុស្ស៊ី បាន​ចង្អុល​ឲ្យ​ឃើញ​ថា ៖ គណៈកម្មាធិការ​ខាង​វិន័យ​របស់​សហភាពនៃសមាគមកីឡាបាល់ទាត់អឺរ៉ុប UEFA បាន​ចេញ​ទៅ​ហើយ​សេចក្តី​សម្រេច​ពាក់ព័ន្ធ​នឹង​វិន័យ​ហើយ​រុស្ស៊ី​គង់​នឹង​ទទួល​បាន វិញ្ញត្តិផ្លូវការ​ជា​លាយ​លក្ខណ៍​អក្សរ ដែល​ឲ្យ​ដំណឹង​នេះ​មក​យើង។ យើង​នឹង​បំពេញ​តាម​សេចក្តី​សម្រេច​របស់ UEFA។ តើ សហព័ន្ធបាល់ទាត់រុស្ស៊ី អាច​ប្រកាន់​គោលជំហរ​ណា​ផ្សេង​ឬ។

 
តាម​យោបល់​គាត់ ទោះបី”ទោស​ដែល​ដាក់​នោះហួសហេតុ”ក្តី” ហើយ​”ប្រាក់ពិន័យ​ច្រើន​ជ្រុល ​”ក្តី ក៏​ទណ្ឌកម្ម​នេះ ត្រូវ​បាន​ម៉ូស្គូ​រង់ចាំ​ទេ​តើ។ ម៉្លោះហើយ​បាន​ជា​គ្មាន​ន័យ​អ្វី​ណា នឹង​ប្តឹង​តវ៉ា​ឡើយ។

ទណ្ឌកម្ម​ដែល UEFA ចាត់​ឡើង​ថ្ងៃ​១៤​មិថុនា​ម្សិលមិញ​ទល់​នឹង សហព័ន្ធបាល់ទាត់រុស្ស៊ី  មាន ទម្រង់​ដូច​តទៅ គឺ ៖

ទី​១- តម្រូវ​ឲ្យ​រុស្ស៊ី​បង់ប្រាក់​ពិន័យ ១៥០.០០០ អឺរ៉ូ មកពី​ពួកអ្នកគាំទ្រ​ក្រុមជំរើស​​បាល់ទាត់​រុស្ស៊ី​ដែល​ជា​ភ្ញៀវ​របស់ Euro -2016 សោះ​ពេល​អង្គុយ​មើល​ការ​ប្រកួត​បាន​ប្រកាន់​ឥរិយាបថ​ពូជសាសន៍​និយម ហើយ​ថែម​ទាំង បាន​គប់ទៅ​លើ​ទែរ៉ាំងបាល់​ពេល​កំពុង​ប្រព្រឹត្ត​ទៅ​ការ​ប្រកួត​គឺ​វត្ថុ​បង្ហុយផ្សែង​តែ​ម្តង​នាំ​ឲ្យ​រំខាន​ដល់​ការ​ប្រកួត។

ទី២ -ក្រុម​ជំរើស បាល់ទាត់​រុស្ស៊ី​ត្រូវ​ប្រកាស​ជាប់​ក្នុង​ទណ្ឌកម្ម​ព្យួរទោស​រហូត​ដល់​ពេល​ចប់​ទៅ​នៃ​ការ​ប្រកួត នេះ​ដែល​មាន​ន័យថា​លែង​អាច​ចូលរួម​ប្រកួត​ទឿត​ឡើយ​ក្នុង​ករណី​បើ​ស្រាប់​តែ​​លាប់​ឡើង វិញ​អំពើ​ហិង្សា​ជាយូកូម​ពី​ខាង​ពួកអ្នកគាំទ្រ​ជាតិ​រុស្ស៊ី នាពេល​ប្រកួត​នេះ។

មូលហេតុ​មក​ពី​ក្នុង​ការ​ប៉ះទង្គិចគ្នា​ប៉ុន្មានថ្ងៃ​មុន រវាង​ពួកអ្នកគាំទ្រ​ក្រុម​ជំរើស​បាល់ទាត់​រុស្ស៊ី និង​និង​ពួក​អ្នកគាំទ្រ​ក្រុម​ជំរើស​បាល់ទាត់​អង់គ្លេស​មាន​អ្នកធ្លាក់ខ្លួន​របួស​ដល់​ទៅ​៣៥​នាក់ ដែល​ក្នុង​នោះ​ភាគ​ច្រើន​ជា​គឺ​ជាតិ​អង់គ្លេស។

ប៉ុន្តែ លោក Vitali Moutko ដែល​ជា រដ្ឋមន្ត្រី​ក្រសួង​កីឡា​និង​ជា​ប្រធាន​សហព័ន្ធបាល់ទាត់រុស្ស៊ី ​ចោទ​ជា​សំនួរ​តើ​អស់​ទាំង​នេះ វា​ពាក់​ព័ន្ធ​អ្វីណា​ដែរ​នឹង​ក្រុម​ជំរើស​បាល់ទាត់​រុស្ស៊ី ​តាមពិត ក្រុម​ជំរើស​រុស្ស៊ី​នោះ​ឥតបាន​ធ្វើអ្វី​សោះ​ដើម្បី​រងទណ្ឌកម្ម?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI