យន្តហោះMH៣៧០ ទំនង​ជា​ធ្លាក់​បាត់ នៅ​កន្លែង​ផ្សេង​ ក្រៅ​តំបន់​រុករក

ផែនទី​បង្ហាញ​ពី​កន្លែង​រុករកខ្មោច​យន្តហោះ MH370.
ផែនទី​បង្ហាញ​ពី​កន្លែង​រុករកខ្មោច​យន្តហោះ MH370. Wikimedia Commons

ជា​ដំណឹង​ដ៏​គួរ​ឱ្យ​ខក​ចិត្ត​ម្តង​ហើយ ! នៅ​ថ្ងៃអង្គារ​នេះ ភ្នាក់ងារ​អូស្ត្រាលី​បាន​ចេញ​របាយ​ការណ៍​ផ្លូវការ​​សន្និដ្ឋាន​ថា ខ្មោច​យន្តហោះ​MH៣៧០ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ធ្លាក់​បាត់​កាលពីថ្ងៃទី ៨ មីនា ​ឆ្នាំ​២០១៤ ទំនង​ជា​មិន​ស្ថិត​នៅ​ក្នុង​រុក​រក​ សព្វថ្ងៃ​នេះ​ទេ ! អូស្ត្រាលី ​ជា​សម្របសម្រួល​ការរុក​រក​ខ្មោច​យន្តហោះ​ ដែលមាន​​ផ្ទុក​អ្នក​ដំណើរ​២៣៩​នាក់ នៅ​ក្នុង​មហាសមុទ្ទ​ឥណ្ឌា។

ផ្សាយពាណិជ្ជកម្ម

ការ​បាត់​យន្តហោះ​MH៣៧០ ជា​ហេតុការណ៍​ដ៏​ចម្លែក​បំផុត​មួយ​ នៃប្រវត្តិ​អាកាសចរណ៍​ស៊ីវិល​ពិភពលោក។ ស្វែង​រក​ពីរ​ឆ្នាំ​ហើយ និង​បើ​ទោះ​បីរើស​បាន​​​បំណែក​ជាង​២០​ដុំ នៅ​តាម​ឆ្នេរខាង​ត្បូង​នៃ​មហាសមុទ្ទ​ឥណ្ឌា ក៏​​នៅ​គ្មាន​រក​ឃើញ​សញ្ញា​អ្វី​បញ្ជាក់​អំពី​វត្តមាន​ខ្មោច​យន្តហោះ​ថា​នៅ​ទី​ណា​ទៀត !

 
ក្រោយ​ពី​បាន​រុក​រក​ស្ទើរ​សព្វ ក្នុង​​​​តំបន់​ទំហំ​១២​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ក្រុម​អ្នក​ឯកទេស​អូស្ត្រាលី​និង​បរទេស​ បាន​បើក​ប្រជុំ​ បូក​សរុប​ការងារ កាលពី​ខែ​មុន និង​បាន​ចេញ​សេចក្តី​សន្និដ្ឋាន​ នៅ​ថ្ងៃ​នេះ​ថា « ខ្មោច​យន្តហោះ​ម៉ាឡេស៊ី ទំនង​ជា​មិន​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​នាវាមុជទឹក​កំពុង​រុករក​ទេ។ លទ្ធផល​នៃ​គំនូស​បំព្រួញ បាន​មក​ពី​ការ​អណ្តែត​បំណែក​យន្តហោះ​ ហាក់​ដូច​ជា​ចង្អុល​កាន់​ច្បាស់​ថា​យន្តហោះ MH៣៧០ ប្រហែល​ជា​បាន​ធ្លាក់​នៅ​ប៉ែក​ខាង​ជើង កន្លែង​រុករក​សព្វថ្ងៃ។ នេះ​បើ​តាម​របាយការណ៍​ដដែល។

តាមរយៈ​លទ្ធផល​​​វិភាគ​លើកនេះ ប្រសិន​បើ​ត្រូវធ្វើ​បន្ត ការ​រុករក​នឹង​ត្រូវ​ធ្វើ​ក្នុង​តំបន់​ថ្មី ២៥០០០​គីឡូម៉ែត្រ​ការ៉េ​។ ប៉ុន្តែ អូស្រ្តាលី ម៉ាឡេស៊ី និង​ចិន ដែល​មាន​ជនរងគ្រោះ​ច្រើន​ជាងគេ តែង​តែ​អះអាង​ជា​ញយ​ថា​ ​នឹង​បញ្ឈប់ការស្រាវជ្រាវ​ នៅ​ពេលណា​រក​សព្វ​ក្នុង​តំបន់​ ១២ម៉ឺន​គីឡូម៉ែត្រហើយ​ នៅ​តែ​មិន​ឃើញ​ទៀត។

ការ​កំណត់​រក​ក្នុង​តំបន់​១២ម៉ឺន​គីឡូមែត្រ​ការ៉េនេះ ដោយ​មក​ពី​អ្នក​ជំនាញ​ផ្អែក​លើ​សម្មតិកម្ម​ថា យន្តហោះ​គ្មាន​អ្នក​បញ្ជា​ និង​អស់​សាំង។ តែ​គ្មាននរណា​ដឹង​សោះ​ថា​ហេតុអ្វី​បាន​ជា​យន្តហោះ​ដែល​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​កូឡាឡាំពួរ ទៅ​ប៉េកាំង បែរ​ត្រលប់​មក​នៅ​អឌ្ឍគោល​ខាង​ត្បូង​ បញ្ច្រាសទិសដៅ​ទៅ​វិញ។​

មាន​ការ​បំប៉ោង​ព័ត៌មាន​ច្រើន​ជុំ​វិញ ការ​ខូច​យន្តហោះ ផ្នែក​មេកានិក ផ្នែក​រចនា​សម្ព័ន្ធ ការ​ចាំ​ជា​ចំណាប់ខ្មាំង ការ​ធ្វើ​ភេរវកម្ម តែ​មិន​ដឹងថា​​សេណារីយោ​​​មួយ​ណាត្រូវទេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI