អានតួអត្ថបទ
រុស្ស៊ី-បារាំង

រុស្ស៊ី​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​ខ្លួន​លូក​ដៃ​ចូល​ក្នុង​យុទ្ធនាការ​បោះឆ្នោត​នៅ​បារាំង​

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergueï Lavrov នៅ​ក្នុងសន្និសីទ​សារព័ត៌មានមួួ​យ​នៅ​​មូស្គូ​
រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergueï Lavrov នៅ​ក្នុងសន្និសីទ​សារព័ត៌មានមួួ​យ​នៅ​​មូស្គូ​ REUTERS/Sergei Karpukhin
ដោយ៖ កែវ ឆាយា
1 នាទី

ថ្ងៃ​​អង្គារ​​ម្សិលមិញ ​ម៉ូស្គូ​​បាន​​ថ្លែង​​ច្រាន​ចោល ​ការ​ជ្រៀតជ្រែក​​អ្វី​​ណា ​ទៅ​​ក្នុង​​ការ​​បោះឆ្នោត​​ប្រធានាធិបតី​​​នៅ​​បារាំង​​ហើយ​​បរិហារ ​“ការ​​ប៉ុនប៉ង​​មួល​​បង្កាច់”​ ប្រព័ន្ធ​​ផ្សព្វផ្សាយ​រុស្ស៊ី​​ពី​​ខាង​​ចលនា​​កណ្តាល​និយម​​បារាំង​​ក្រោម​​ឈ្មោះ​​ថា” ដើរ​​ទៅ​​មុខ”​ដែល​​ចោទ​​រុស្ស៊ី​​ថា​​ធ្វើ​​សកម្មភាព​​ប្រឆាំង​​នឹង​​បេក្ខភាព​​ចលនា​​នេះ​​គឺ​​លោក ​Emmanuel Macron។

ផ្សាយពាណិជ្ជកម្ម

“យើង​គ្មាន​ហើយ​គ្មាន​សោះឡើយ​ចេតនា​ជ្រៀតចូល​ទៅក្នុងកិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ណាមួយ​កុំថាដល់​ទៅចូល​ក្នុង​ដំណើរ​បោះឆ្នោត​របស់​ប្រទេស​នោះ” សេចក្តីនេះ​ត្រូវ​បាន​ថ្លែង​ទៅ​ពួក​អ្នកកាសែត​នា​រសៀល​ថ្ងៃ​១៤​កុម្ភៈ ដោយ​អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ។ គាត់​បន្ថែម​ថា ម៉ូស្គូ​មិន​ដែល​ប្រព្រឹត្ត​យ៉ាង​នេះ​ជាផ្លូវការ​ឡើយ​ហើយ​នឹង​ពុំ​ធ្វើ​វាទាល់​តែសោះ​ទៅ​អនាគត។

 
“ចោទ​ប្រព័ន្ធ​ផ្សព្វផ្សា​យរុស្ស៊ី​ថា សាកល្បង​ជះឥទ្ធិពល​ទៅ​លើ​មតិសាធារណជន គឺ​ជារឿង​មិន​ទំនងទាល់តែសោះ”លោក ពេស្កូវ បាន​ថ្លែង​តមកទៀត​ទាំង​បើក​អាក្រាត” ការ​ប៉ុនប៉ងក្លែង​បង្ខូច” កាណាល់ទូរទស្សន៍​អន្តរជាតិ​ឈ្មោះ Russia Today​និង​ឈ្មោះ Spoutnik ដែលសុទ្ធតែ​ជា​របស់​រដ្ឋរុស្ស៊ី ហើយដែល​ត្រូវបក្ស​ពួក​របស់​លោក Emmanuel Macron ចោទ​ថាកំពុង​ប្រព្រឹត្ត​ទង្វើ​ប្រឆាំង​នឹង​រូប​បេក្ខជន​នេះ។

Russia Today​និង Spoutnik ដែលផ្សាយ​សម្រាប់សាធារណជន​អន្តរជាតិ បាន​ថ្លែង​បដិសេធ​រួចទៅ​ហើយ​ការ​ចោទ​ប្រកាន់​ពី​ខាង​បេក្ខភាព​កណ្តាល​និយម​បារាំង​នោះ។

Russia Today ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន បាន​គ្រវែង​ចោល​ដាច់​អហង្ការ ទឡ្ហីករណ៍​ដែលថា ទូរទស្សន៍​នេះ ចូល​រួម​ស្អីណា​ក្នុង​ការ​បក​រឿងស្ងាត់​កំបាំង​ខាង​ផ្សាយ​ព័ត៌មាន​ខុស អំពី បុគ្គល Emmanuel Macron ដែល​នឹង​ចូល​ប្រឡូក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​មុខ។

លោក Benjamin Griveaux អ្នកនាំពាក្យ​របស់​លោក Emmanuel Macron ​ថ្ងៃ​អង្គារ៍​ម្សិលមិញ​បាន​អះអាង​តាម​ទូរទស្សន៍​បារាំង​ថា មាន​ការ​វាយប្រហារ តាម​បណ្តាញ​សង្គម​ទៅ​លើ​ព័ត៌មាន​​សម្ងាត់​ផ្លាស់ប្តូរ​រវាង​សមាជិក ១៨៥.០០០​នាក់​នៃ​ចលនា”ដើរ​ទៅ​មុខ” ទាក់ទង​នឹងយុទ្ធនាការ​បោះឆ្នោត​ដែល​ពី​ក្នុង​នោះ​ស៊ឹង​ពាក់​កណ្តាល​នៃ​ការវាយប្រហារឬ​រាប់រយ​ដង​ក្នុងមួយ​ថ្ងៃៗ​មាន​ប្រភព​ចេញ​មក​ពី​អ៊ុយក្រែន​ដែល​ប្រាកដ​ជា​មាន​ខ្សែ​រយៈ​ជាប់​ទៅ​នឹង​ពួកHacker នៅ​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ