អាល្លឺម៉ង់-បារាំង​-អាមេរិក-រុស្ស៊ី

ទីក្រុង​​​​ប៊ែរឡាំង​​​​និង​​​​ប៉ារីស​​​​ទិតៀន​​​​ចំពោះ​​​​ការ​​​​ដាក់​​​ទណ្ឌកម្ម​​​​​​​របស់​​​​អាមេរិក​​​​ប្រឆាំង​​​​នឹង​​​​ម៉ូស្គូ

German Chancellor Angela Merkel during a press conference in Berlin, Germany, May 15, 2017.
German Chancellor Angela Merkel during a press conference in Berlin, Germany, May 15, 2017. REUTERS/Fabrizio Bensch

លោកស្រី​ Angela Merkel​ នាយក​​រដ្ឋមន្ត្រី​​អាល្លឺម៉ង់​ មាន​​ការ​​ព្រួយបារម្ភ​​ថា “គម្រោង​​ដាក់​​ទណ្ឌកម្ម​​ថ្មីៗ​​របស់​អាមេរិក​​ប្រឆាំង​​ទៅ​​លើ​​ប្រទេស​​រុស្ស៊ី​​​នឹង​​បណ្តាល​​ឲ្យ​​សហគ្រាស​​​អឺរ៉ុប​​មួយ​​ចំនួន​​ ត្រូវ​​រង​​គ្រោះ​​ផង​​ដែរ-នេះ​​ជា​សេចក្តី​ថ្លែង​​របស់​​នាំពាក្យ​​នៃ​​រដ្ឋាភិបាល​​អាល្លឺម៉ង់​​នៅ​​ថ្ងៃ​​សុក្រ​​ម្សិលមិញ​។​

ផ្សាយពាណិជ្ជកម្ម

 

ព្រឹទ្ធសភា​អាមេរិក បាន​អនុម័ត​កាល​ពី​ថ្ងៃ​ពុធ​មុន​​​ ​ការ​ដាក់ទណ្ឌកម្ម​មួយ​ចំនួន ​​ជាអាទិ៍​​ទណ្ឌកម្ម​​ប្រឆាំង​​នឹង​គម្រោង​​នានា​​​ជាពិសេស​​នៅ​ក្នុង​វិស័យ​ថាមពល, ប្រឆាំង​នឹង​ប្រទេស​​រុស្ស៊ី​នៅ​ក្នុង​ក្របខណ្ឌ​​នៃ​​ការ​លូក​ដៃ​ជ្រៀតជ្រែក​របស់​ទីក្រុង​ម៉ូស្គូ​នៅ​​ក្នុងឪកាស​​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ ២០១៦។

គំនិត​ផ្តួចផ្តើម​នេះ ពុំ​ត្រូវ​បាន​គេ​លើក​យក​មក​​រពិគ្រោះ​យោបល់​ជា​មួយ​សម្ព័ន្ធមិត្ត​អឺរ៉ុប​ទេ។
កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​នេះ រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​លោក Sigmar Gabriel និង​នាយក​រដ្ឋមន្ត្រី​អូទ្រីស​លោក Christian Kern ​បាន​បរិហារ​​វិធានការ​​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ដែល​​អនុម័ត​ឡើង​ដោយ​ព្រឹទ្ធសភា​អាមេរិក​។ រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់និង​នាយករដ្ឋមន្ត្រី​អូទ្រីស ​បាន​ថ្លែង​ពន្យល់ទៀត​ថា ​“ប្រសិន​បើ​វិធានការ​​ដាក់​ទោស​អាមេរិក​ បាន​ទទួល​ជោគជ័យ​​នោះ ​ក្រុមហ៊ុន​អឺរ៉ុប​មួយចំនួន​ដែលពាក់ព័ន្ធ​​​​រកស៊ី​​ជាមួយ​រុស្ស៊ី​នៅ​ក្នុង​វិស័យ​​ប្រេង​ឥន្ទនៈ​ ​ ច្បាស់​ជា​នឹងត្រូវ​​ប្រឈម​មុខ​នឹង​ការ​ដាក់​ពិន័យដែរ​ ​ពី​បទ​​រំលោភ​លើ​ច្បាប់​សហរដ្ឋ​​អាមេរិក​​។
​​
ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​នឹង​រុស្ស៊ី​ ​ ​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ លោក Steffen Seibert បាន​ធ្វើការ​វិនិច្ឆ័យ​ថា ​“គឺ​ជា​រឿង​មួយ​ដ៏​ចម្លែក​ណាស់​ ដោយហេតុ​ថា​ ទណ្ឌកម្ម​នានា​របស់​អាមេរិក​នោះ​គឺ​សំដៅ​ប្រឆាំង​តែ​ទៅ​លើ​រុស្ស៊ី​សោះ តែ​ហេតុអ្វី​​ក៏​​សហគ្រាស​អឹរ៉ុប​ ក៏​ត្រូវ​​​ទទួល​​រងគ្រោះ​ដែរ​​​​នៅ​​ក្នុង​​ហេតុការ​​នេះ។ ករណីយ​បែបដូច្នេះ​ មិន​គួរ​​ឲ្យ​កើត​មាន​ទេ-នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​អ្នក​នាំពាក្យ​របស់​នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ ដោយ​លោក​បន្ថែម​ទៀត​ថា​ “យើង​តែង​តែ​មាន​ទម្លាប់មួយ គឺ​ទាត់ចោល​ជានិច្ច​​នូវ​ការ​ដាក់​ទណ្ឌកម្ម​នានា ពីព្រោះ​វា​នឹង​អាច​ប៉ះពាល់​ទៅ​ដល់​បណ្តា​ប្រទេស​ទី​៣។

ចំណែក​ទីក្រុង​ប៉ារីស​វិញ ក៏​បាន​អំពាវនាវ​ផង​ដែរ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ឲ្យ​អាមេរិក ​គោរព​ការ​សម្របសម្រួល​ជាចាំបាច់​ជាមួយ​នឹង​ដៃគូ​អឺរ៉ុប​របស់​ខ្លួន បន្ទាប់ពី​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត​លើ​គម្រោង​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​មួយ​ចំនួន​ប្រឆាំង​នឹង​រុស្ស៊ី​ដែល​ក្នុង​នោះ​ក៏​មាន​ចំណុច​ខ្លះ ជា​ការ​គំរាម​ដាក់​ទោស​ដល់​សហគ្រាស​អ៊ឺរ៉ុប​ផងដែរ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI