អានតួអត្ថបទ
អាល្លឺម៉ង់

សភា​​​​អាល្លឺម៉ង់​​​​​​អនុម័ត​​​​​​ច្បាប់​​​មួយ​​​​​អនុញ្ញាត​​​​ឲ្យ​​​​​រៀប​​​អាពាហ៍ពិពាហ៍​​​​រវាង​​​​អ្នក​​​ស្រឡាញ់​​​ភេទ​​​​ដូច​​​គ្នា​​​

ប្រជាជន​​ប្រារព្ធ​​ពិធី​​អបអរ​សាទ​រ​អាពាហ៍ពិពាហ៍​​របស់​​ជន​ស្្រឡាញ់​ភេទ​​ដូចគ្នា​​នៅ​​អាល្លឺម៉ង់​​នៅ​​មុខ​​ក្លោងទ្វារ​​​សភា​​​អាល្លឺម៉ង់​​​នៅ​ទីក្រុងប៊ែរឡាំង​​​ថ្ងៃ​ទី ​៣០​​​ខែមិថុនា​ឆ្នាំ ​២០១៧​​
ប្រជាជន​​ប្រារព្ធ​​ពិធី​​អបអរ​សាទ​រ​អាពាហ៍ពិពាហ៍​​របស់​​ជន​ស្្រឡាញ់​ភេទ​​ដូចគ្នា​​នៅ​​អាល្លឺម៉ង់​​នៅ​​មុខ​​ក្លោងទ្វារ​​​សភា​​​អាល្លឺម៉ង់​​​នៅ​ទីក្រុងប៊ែរឡាំង​​​ថ្ងៃ​ទី ​៣០​​​ខែមិថុនា​ឆ្នាំ ​២០១៧​​

នៅ​​ប្រទេស​​អាល្លឺម៉ង់​ ​សភា​​ទើប​ ​បោះ​ឆ្នោត​​គាំទ្រ​​នៅ​​ថ្ងៃ​​សុក្រ​នេះ​​​លើ​​​វិសោធនកម្ម​​ច្បាប់​​មួយ​​ដែល​​អនុញ្ញាត​​ឲ្យ​​រៀប​​អាពាហពិពាហ៌​​រវាង​​អ្នក​​ស្រឡាញ់​​ភេទ​​ដូច​​គ្នា​​ ទោះបី​ជា​​នាយក​​រដ្ឋមន្ត្រី​​អាល្លឺម៉ង់​​លោកស្រី​ Anglema Merkel​ បាន​​បោះ​​ឆ្នោត​​ប្រឆាំង​​ក្តី។​

ផ្សាយពាណិជ្ជកម្ម

ប្រធាន​សភា​អាល្លឺម៉ង់ ​លោក Norbert Lammert ​ទើប​​ជូន​ដំណឹង​ថា”សភាអាល្លឺម៉ង​បាន​បោះ​ឆ្នោត​នៅថ្ងៃ​សុក្រ​នេះ​​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​រវាង​អ្នក​ស្រឡាញ់​ភេទេ​ដូច​គ្នា​ក្នុង​សម្លេង​គាំទ្រ​​៣៩៣​ ​សម្លេង​ប្រឆាំង​​២២៦​និង​សម្លេង​អនុប្បវាទ​ចំនួន ៤​។​

ចំណែក​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង​លោកស្រី​ Anglema Merkel​វិញ បាន​ថ្លែង​បញ្ជាក់​​ថា​ការ​ដែល​លោកស្រី​​បោះ​ឆ្នោត​ប្រឆាំង​នឹង​វិសោធនកម្ម​ច្បាប់​នោះ ពីព្រោះ ចំពោះ​រូប​គាត់​ផ្ទាល់​ អាពាហ៍ពិពាហ៍ គឺ​ជា​ការ​រួមរស់​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​រវាង​បុរស​និង​ស្រ្តី។ តែ​លោកស្រី Merkel ​បាន​វាយតម្លៃ​ផង​ដែរ​ថា ការ​បោះឆ្នោត​នេះ គឺ​​ជា​ការ​សម្រេចចិត្តមួយ​ដោយ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ ថែម​ទាំង ​​ប្រាថ្នា​សូម​​​ឲ្យ​ច្បាប់​រៀប​អាពាហ៍ពិពាហ៍ សម្រាប់​ទាំង​អស់​គ្នា​នេះ ​នាំ​មក​នូវ​សុខ​សន្តិភាព​យ៉ាង​ច្រើន​ថែម​ទៀត​នៅ​ក្នុង​សង្គម​​អាល្លឺម៉ង់។

ទាក់ទង​នឹង​ប្រធានបទ អាពាហ៍ពិពាហ៍​សម្រាប់​ទាំង​អស់​គ្នា​នេះ អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​អភិរក្សនិយម​​របស់​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​ នៅ​តែ​បន្ត​ការ​ខ្វែង​មតិ​គ្នា​ នៅ​ខណៈ​ដែល​ការ​បោះឆ្នោត​សភា​កាន់​តែរំកិល​​ខិត​ជិត​មក​ដល់​គឺ​នៅ​ខែ​កញ្ញា​ខាង​មុខ។

 

គួររំលឹកដែរ​ថា ​នៅ​អឺរ៉ុប​ ​ប្រទេស​ Danemark គឺ​ជា​​អ្នក​ត្រួសត្រាយ​មុន​គេ​​នៅ​ក្នុង​ការ​ទទួល​ស្គាល់​ការ​រួមរស់​ជាមួយគ្នា​ដោយ​ស្រប​ច្បាប់​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​គឺ​ក្នុង​ឆ្នាំ​១៩៨៩។ រហូតមក​ទល់​បច្ចុប្បន្ន​នេះ ​ប្រទេស​អឺរ៉ុប​ចំនួន​២៥​ប្រទេស ក្នុង​នោះ​២១​ប្រទេស​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប បាន​ទទួល​ស្គាល់​ការ​រួម​រស់​ជាមួយគ្នា​ដោយ​ស្រប​ច្បាប់​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​។ ចំណែក​បណ្តា​ប្រទេស​ដែល​មាន​​ច្បាប់​​រៀប​អាព៌ាពិពាហ៍​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ មាន​ដូច​ជា​ប្រទេស Tchèque នៅ​ក្នុង​ឆ្នាំ ២០០៦ Slovénie និង Autriche​ក្នុង​ឆ្នាំ​២០១០ Malte Croatie និង Estoneie នៅ​ឆ្នាំ​២០១៤ Grèceនិង Chypre​នៅឆ្នាំ​២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ