អានតួអត្ថបទ
បទយកការណ៍

មហោស្រព​ភាពយន្តនៅ​ស្វ៊ីស ចាក់​បញ្ចាំង​កុន​ឯកសារ​និយាយ​ពី​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា

សំឡេង ០៩:៤៤
សមិទ្ធិករ​ហ្គីយ៉ូម​ សួន នៅក្នុង​មហោស្រព​ភាពយន្ត​ស្តី​ពី សិទ្ធិមនុស្ស​នៅ​ហ្សឺណែវ ថ្ងៃ​ទី ៣ មីនា ២០១៥
សមិទ្ធិករ​ហ្គីយ៉ូម​ សួន នៅក្នុង​មហោស្រព​ភាពយន្ត​ស្តី​ពី សិទ្ធិមនុស្ស​នៅ​ហ្សឺណែវ ថ្ងៃ​ទី ៣ មីនា ២០១៥ ©Chheang Bopha
ដោយ៖ ឈាង បុប្ផា

ខ្សែភាពយន្ត​ថត​នៅ​ប្រទេស​កម្ពុជា​ចំនួន​បី​ ដែល​នៅក្នុង​នោះ មាន​កុន​ឯកសារ រឿង​បារាំង​ជាប្រទេស​របស់យើង របស់​លោក​ប៉ាន់ រិទ្ធី ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការប្រកួត ​ប្រជែង​យក​រង្វាន់ នៅក្នុង​មហោស្រពភាពយន្ត អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស។ ក្នុង​ ​រយៈពេល​១០ថ្ងៃ ក្រៅតែ​ពីចាក់​បញ្ចាំង​កុន​ឯកសារ និងខ្សែភាពយន្ត មហោស្រព​នៅ​ហ្សឺណែវ​ដើរតួ​ផងដែរ​ជា​វេទិកា បង្កើត​តុមូល​ពិភាក្សា​ និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ពិភពលោក តាមរយៈ​ខ្សែកុន ដោយ​មាន​ការចូលរួម​ពី​អ្នកស្រាវជ្រាវ សមិទ្ធិករ និង​មន្រ្តី​ផ្នែកសិទ្ធិមនុស្ស​របស់ ​អង្គការ​សហប្រជាជាតិ។ នៅល្ងាច​ថ្ងៃ​អង្គារទី ៣​មីនា ខ្សែភាពយន្ត​ឯកសារ​ រឿង​មេខ្យល់ របស់​ ហ្គីយ៉ូម សួន ដែល​និយាយ​ពីការជួញ​ដូរ​មនុស្ស នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​ចាក់បញ្ចាំង​សម្រាប់​សិស្ស​សាលា​ស្វ៊ីស។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ