បារាំង-ខ្មែរ

ប្រជាជន​ខ្មែរ​នៅ​បារាំង ធ្វើ​បាតុកម្ម​គាំទ្រ​កិច្ចព្រមព្រៀង សន្តិភាព ក្រុង​ប៉ារីស ២៣​តុលា

ប្រជាជន​ខ្មែរ​ធ្វើ​បាតុកម្ម​គាំទ្រ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​​ នៅ​ទីលាន​សិទ្ធិមនុស្ស ត្រូកាដេរ៉ូ នៅថ្ងៃទី ២៤​តុលា ២០១៥
ប្រជាជន​ខ្មែរ​ធ្វើ​បាតុកម្ម​គាំទ្រ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​​ នៅ​ទីលាន​សិទ្ធិមនុស្ស ត្រូកាដេរ៉ូ នៅថ្ងៃទី ២៤​តុលា ២០១៥ ©CHHEANG BOPHA

តាម​ការគ្រោងទុក ប្រជាជន​ខ្មែរ​​នៅ​ប្រទេស​បារាំង​ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី ២៤ តុលា ​បាន​រៀបចំ​បាតុកម្ម​គាំទ្រ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស ស្តីពីកម្ពុជា។នៅ​ទីលាន​សិទ្ធិមនុស្ស​ Trocadero ក្នុង​ក្រុង​ប៉ារីស ប្រជាជន​ខ្មែរ​ក្មេងចាស់ ​ប្រុសស្រី​ចន្លោះពី​១៥០​នាក់ ទៅ​២០០​នាក់​បាន​ចូលរួម​ធ្វើ​បាតុកម្ម ​ទៅតាម​ការអំពាវនាវ​របស់​ គណៈកម្មការ​រួមខ្មែរ​ដែល​មាន​អ្នកតំណាង​មក​ពី​សមាគមខ្មែរ​មួយ​ចំនួន​នៅក្នុង​ប្រទេស​បារាំង។