អេហ្ស៊ីប

បាតុកម្ម​ប្រឆាំង​សាលក្រម​កាត់ទោស​លោក​មូបារ៉ាក​

នៅទីក្រុង​គែរ​ ទីលាន​សេរីភាព​ Tahrir​ត្រូវ​បាន​លុកលុយ​ជាថ្មី​ដោយ​ពួកបាតុករ​បន្ទាប់​ពីការ​ប្រកាស​សាលក្រម​កាត់ទោស​លោកអតីត​ប្រធានាធិបតី​Hosni Moubarak​នៅថ្ងៃ​សៅរ៍​២​មិថុនា២០១២
នៅទីក្រុង​គែរ​ ទីលាន​សេរីភាព​ Tahrir​ត្រូវ​បាន​លុកលុយ​ជាថ្មី​ដោយ​ពួកបាតុករ​បន្ទាប់​ពីការ​ប្រកាស​សាលក្រម​កាត់ទោស​លោកអតីត​ប្រធានាធិបតី​Hosni Moubarak​នៅថ្ងៃ​សៅរ៍​២​មិថុនា២០១២ Reuters / Mohamed Abd El Ghany

ជន​ជាតិ​​អេហ្ស៊ីប​​រាប់​​ជា​​ច្រើន​​ម៉ឺន​​នាក់​ ​​បាន​​មក​​កាន់​​ទីលាន​​សេរីភាព​​Tahrir​ ​នៅ​​ទីក្រុង​​គែរ​​ក៏​​ព្រម​​ទាំង​​នៅ​​ទីក្រុង​​ Alexandrie​ ​​Suez ​​និង ​Port-Saïd​ ​​នៅ​​ល្ងាច​​ថ្ងៃ​​សៅរ៍​​២​​មិថុនា​​​ដើម្បី​​សំដែង​​កំហឹង​​របស់​​ខ្លួន​​ចំពោះ​​សាល​​ក្រម​​កាត់​​ទោស​​ដោយ​​អត់​​ឱន​​ខ្លាំង​​ពេក​​​ឱ្យ​​លោក​​អតីត​​ប្រធានាធិបតី​​ ហូស្នី​​ មូបារ៉ាក​​ដែល​​បាន​​ទទួល​​ទោស​​ជាប់​​គុក​​អស់​​មួយ​​ជីវិត​​​ដោយ​ហេតុ​​បាន​​បាញ់​​សម្លាប់​​ពួក​​បាតុករ​​ក្នុង​​អំឡុង​​ពេល​បះ​បោរ​​ដែល​​បាន​​ផ្តួល​​ទម្លាក់​​គាត់​​នៅ​​ឆ្នាំ​​២០១១​។​​ពួក​​បាតុករ​​ក៏​​ប្រកែក​​តវ៉ា​​ដែរ​​ប្រឆាំង​​នឹង​​ការ​ដោះ​លែង​​ឱ្យ​​រួច​​ខ្លួន​​អតីត​​មន្ត្រី​​ជាន់​​ខ្ពស់​​៦​​នាក់​​ទទួល​​បន្ទុក​​ខាង​​សន្តិសុខ​។​