ទីផ្សារផលិតផលភូមិមួយ ផលិតផលមួយ របស់ប្រជាកសិករខ្មែរ នៅមានកម្រិតទាប
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៦:៥៥
គ្រឿងឧបភោគ បរិភោគ បន្លែផ្លែឈើ និងសម្ភារៈប្រើប្រាស់ មានដូចជា ផ្លែធុរេន កាហ្វេ ស្រាក្រហម គ្រឿងសង្ហារិមធ្វើអំពីផ្តៅ និងហូលផាមួង ជាដើម ត្រូវបានគេដាក់តាំងបង្ហាញ នៅក្នុងពិព័រណ៍ “ភូមិមួយ ផលិតផលមួយ” នៅសួនច្បារមុខវត្តបុទម ក្នុងទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ឧសភា។ កសិផល និងសម្ភារៈប្រើប្រាស់ ដែលផលិតដោយផ្ទាល់ដៃរបស់ប្រជាកសិករកម្ពុជា នាពេលសព្វថ្ងៃនេះ នៅតែប្រឈមមុខនឹងកង្វះទីផ្សារ៕