បា្រក់ខែ​ឡើង ឈ្នួល​ផ្ទះនិង​ទំនិញ​ឡើង​ថ្លៃ​តាម

សំឡេង ០៧:៣៧
ប្រាក់ខែ​កម្មករ​ឡើង​បាន​បន្តិច​មែន ប៉ុន្តែ​កម្មករ​ត្រូវ​ប្រឈម​មុខ​នឹង​ជីវភាព​រស់នៅ​ដែល​កាន់តែ​ឡើង​ថ្លៃ​ដែរ
ប្រាក់ខែ​កម្មករ​ឡើង​បាន​បន្តិច​មែន ប៉ុន្តែ​កម្មករ​ត្រូវ​ប្រឈម​មុខ​នឹង​ជីវភាព​រស់នៅ​ដែល​កាន់តែ​ឡើង​ថ្លៃ​ដែរ ©ញឹម សុផល

កម្មករ​ដែលធ្វើការ​ក្នុងវិស័យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​បាន​ទទួល​ប្រាក់ខែ​គោល​៦១​ដុល្លារ ជា​លើកដំបូង បន្ទាប់ពី​ការសំរេច​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ កាលពីខែ​កក្កដា ឆ្នាំ​២០១០​កន្លងទៅនេះ។ ជាមួយនឹង​ការឡើង​ប្រាក់ឈ្នួល​អប្បបរមា ពី​៥០ ទៅ​៦១​ដុល្លារ​នេះ​កម្មករ​ត្អូញត្អែរ​ថា ជីវភាព​របស់ពួកគេ​មិនមាន​ភាពប្រសើរ​ឡើង​នោះទេ ដោយសារ​តែ​ឈ្នួលផ្ទះ ឈ្នួលឡាន និង​ទំនិញ​នៅលើ​ទីផ្សារ​បាន​ឡើងថ្លៃ​ដំណាលគ្នា​នេះដែរ។