បទយកការណ៍

រដ្ឋាភិបាល​តម្លើង​ប្រាក់​ខែ​ឲ្យ​កម្មករ​ដូច​តម្លើង​ឲ្យ​ម្ចាស់​ផ្ទះ​ជួល

សំឡេង ០៨:១៥
បន្ទប់​ជួល​សំរាប់​កម្មករ​នៅ​តំបន់​ឧស្សាហកម្ម​ផ្លូវ​វេង​ស្រេង​។
បន្ទប់​ជួល​សំរាប់​កម្មករ​នៅ​តំបន់​ឧស្សាហកម្ម​ផ្លូវ​វេង​ស្រេង​។ សហការី

ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ពេញ​សិទ្ធិ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​បាន​ឡើង​ពី​១០០​ដុល្លារ​ដល់​១២៨​ដុល្លារ​ក្នុង​មួយ​ខែ។ ​បើ​ទោះ​ណា​ជា​មាន​ការ​អបអរ​ពី​ក្រុម​សហជីព​កម្មករ​មួយ​ចំនួន​ក៏​ប៉ុន្តែ​ជាក់​ស្តែង​កម្មករ​នៅ​តែ​មាន​ការ​ត្អូញ​ត្អែរ​ពី​ការ​ឡើង​ថ្លៃ​ផ្ទះ​ជួល​និង​តម្លៃ​ទំនិញ​នៅ​តាម​ទីផ្សារ។​ ជា​ការ​កត់​សម្គាល់​ថ្លៃ​ផ្ទះ​តែង​ឡើង​តាម​ប្រាក់​ខែ​ជានិច្ច​ នេះ​បើ​តាម​ការ​កត់​សម្គាល់​បី​លើក​មក​ហើយ​ ហើយ​ការ​តម្លើង​ប្រាក់​ខែ​លើក​ទី​៤​ដល់​កម្មករ​នា​ពេល​នេះ ​ក៏​ត្រូវ​ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន​ជូន​ដំណឹង​ពី​ការ​ឡើង​ថ្លៃ​ផ្ទះ​ដែរ​ ចាប់​ពី​ថ្ងៃ​ទី​០១​ខែ​មករា​ឆ្នាំ២០១៥​តទៅ​ដូច​គ្នា។