បទយកការណ៍

កសិករ​ទំនង​ជំពាក់​បំណុល​គេ​ច្រើន​ក្រោយ​ទឹក​ជំនន់​

សំឡេង ០៧:៣៦
កសិករ​នៅក្នុងស្រុក​សណ្តាន់​ ខេត្តកំពង់ធំ​ កំពុង​ប្រមូល​ផលស្រូវ។
កសិករ​នៅក្នុងស្រុក​សណ្តាន់​ ខេត្តកំពង់ធំ​ កំពុង​ប្រមូល​ផលស្រូវ។ © អ៊ឹម​ ណាវិន

មាន​ការ​មើល​ឃើញ​ថា កសិករ​កម្ពុជា​ទំនង​ជា​អាច​ជំពាក់​បំណុល​គេ​ច្រើន ក្រោយ​ពី​ទឹក​ជំ​ន​ន់​បាន​​ស្រក​​ទៅ​។ មូល​ហេតុ​នាំ​កសិករ​មួយចំនួន​ធំ ជាប់​បំណុល​គេ ពេល​ជួប​គ្រោះ​ធម្ម​ជាតិ ដោយហេតុថា ពេល​ចុះ​ធ្វើ​ស្រែ​ម្តងៗ ពួក​គាត់​បាន​ខ្ចី​ប្រាក់​ពី​ឈ្មួញ ឬ​ខ្ចី​ប្រាក់​ឥណទាន​ពី​ធនាគារ​ទៅ​ធ្វើ​ស្រែ លុះ​ស្រូវ​ត្រូវ​បំផ្លាញ​ដោយ​ទឹក​ជំនន់​ វា​មិន​ខុស​អីពី​ថា ទឹក​បាន​បំផ្លាញ​ប្រាក់​របស់​ពួក​គាត់​នោះ​ឡើយ។ អ្នក​ជំនាញ​កសិកម្ម​បាន​ផ្តល់​ជា​អ​នុសាសន៏​ថា ​ក្រោយ​ទឹកស្រកទៅ ​កសិករ​គួរ​ដំា​ដំណាំ​ណា​ដែល​រហ័ស​ឲ្យ​ផល ទើប​អាច​ស្តារ​​ជីវភាព​​ឡើង​វិញ​បាន។