ស.រ.អា.

FBI​ចាប់បាន​ក្រុម​ចោរ "Anonymous" បំផ្លាញ​បណ្តាញ​Internet​១៤នាក់

ក្រុម "Anonymous" ចូលចិត្ត​ពាក់របាំងមុខ​ក្នុង​ពេល​ធ្វើ​បាតុកម្ម
ក្រុម "Anonymous" ចូលចិត្ត​ពាក់របាំងមុខ​ក្នុង​ពេល​ធ្វើ​បាតុកម្ម Reuters

ប៉ូលិស​សន្តិសុខ​ផ្ទៃ​ក្នុង​អាមេរិកាំង​ (F.B.I.​)​ នៅ​ថ្ងៃ​អង្គារ​១៩​កក្កដា​ម្សិល​មិញ​ ចាប់​បាន​ក្រុម​ចោរ​បំផ្លាញ​បណ្តាញ​Internet​១៦​នាក់​ដែល​ក្នុង​ចំណោម​នេះ​ ១៤​នាក់​មក​ពី​ក្រុម​”​ Anonymous​”​ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​បណ្តាញ​Internet​នៃ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ ជាអាទិ៍​ PayPal ​ជា​គេហទំព័រ​Internet​ផ្នែក​ខាង​បង់​ប្រាក់​ដែល​ប្រើ​ប្រាស់​ដោយ​eBay​ ក៏​ព្រម​ទាំង​បាន​វាយ​ប្រហារ​ទៅ​លើ​បណ្តាញ​Internet​របស់​រដ្ឋាភិបាល​អាមេរិកាំង​ផង​ដែរ​។