ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ គឺជារយៈពេល៦ឆ្នាំគត់ ដែលអតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ បានយាងចូលព្រះទីវង្គត។ នៅព្រឹកនេះ មន្ត្រីជាន់ខ្ពស់ពីគ្រប់ក្រសួង ស្ថាប័ន បានមកគោរពវិញ្ញាណក្ខន្ធ នៅមុខព្រះបរមរូបព្រះបរមរតនកោដ្ឋ ដែលស្ថិតនៅក្បែរវិមានឯករាជ្យ។ ក្រៅពីមន្ត្រីសំខាន់ៗរបស់រដ្ឋាភិបាល ប្រជាពលរដ្ឋទូទៅក៏មកគោរពវិញ្ញាណក្ខន្ធក្នុងឱកាសខួប៦ឆ្នាំនៃការយាងចូលព្រះទីវង្គតរបស់អតីតព្រះមហាក្សត្រដែរ។ ប្រជាពលរដ្ឋ ដែលបានមកគោរពវិញ្ញាណក្ខន្ធនៅតែនឹកអាល័យព្រះបរមរតនកោដ្ឋ។