បារាំង

មហោស្រព​ភាពយន្ត​អន្តរជាតិ​កាន​និង​រង្វាន់​បន្ទាប់​បន្សំ​

មហោស្រពភាពយន្តអន្តរជាតិកាន​និង​រង្វាន់បន្ទាប់បន្សំ
មហោស្រពភាពយន្តអន្តរជាតិកាន​និង​រង្វាន់បន្ទាប់បន្សំ RFi/Eang Sokminh

តារា​សម្តែង ​សមិទ្ធិករ​ ​ផលិតករ​ភាពយន្ត​ បន្ត​ធ្វើ​​ដំណើរ​​ឆ្ពោះ​​មក​​កាន់​​មហោស្រព​​កាន​ដែល​​បាន​​ឈាន​​ចូល​​ដល់​​ថ្ងៃ​​ទី​បី​។​ កម្មវិធី​​ឡើង​​ជណ្តើរ​​ក្រាល​ព្រំ​ក្រហម​​បង្ហាញ​រាង​បង្ហួត​​មោទនភាព​ បន្ត​ប្រព្រឹត្តទៅ​ជា​រៀង​រាល់​ល្ងាច ទន្ទឹម​ពេល​ជា​មួយ​នេះ ការ​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​​បន្ទាប់​បន្សំ Un Certain Regard ក៏​បាន​បើក​សម្ពោធ​កម្មវិធី​របស់​ខ្លួន​ដែរ នៅ​ល្ងាច​មិញ​ជាមួយ​ខ្សែ​ភាពយន្ត​ចិន​រឿង Mystery។