ទឹកជំនន់​ធ្វើ​អោយ​សម្ភារៈ​នេសាទ​លក់ដាច់

សំឡេង ០៧:៣៤
ឧបករណ៍​នេសាទ​លក់ដាច់​ខ្លាំង​ក្នុង​ពេល​កម្ពូជា​មាន​ទឹកជំនន់
ឧបករណ៍​នេសាទ​លក់ដាច់​ខ្លាំង​ក្នុង​ពេល​កម្ពូជា​មាន​ទឹកជំនន់ ©ញឹម សុផល

ជំនន់​ទឹកភ្លៀង កាលពី​ខែ​តុលា​កន្លងទៅនេះ ធ្វើអោយ​មុខរបរ​លក់​ឧបករណ៍​នេសាទ​របស់​អ្នកស្រុក នៅខេត្ត​កណ្តាល បានកាក់កប ដោយសារតែ​ប្រជាជន​សម្រុក​ទៅទិញ​មង និង​សំណាញ់​ដើម្បី​ចាប់ត្រី។ ទឹកជំនន់​ដែលបង្ក​ការខូចខាត​ដល់​ដំណាំ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់បែប​យ៉ាងនោះ បាន​ជួយ​អោយ​ជីវភាព​ប្រជាជន​ក្រីក្រ នៅក្នុង​ខេត្ត​កណ្តាល​បានធូស្រាល​មួយ​គ្រា ដោយ​មិនមាន​ចំណាយប្រាក់​ដើម្បី​ទិញ​ត្រី​សំរាប់​ធ្វើម្ហូប។