អាហ្វ្រិកខាងត្បូង

ប្រាំ​ប្រទេស​​បញ្ចេញ​​ឧស្ម័ន​​ពុល​ច្រើន​​ជាង​គេ

ចំណាត់ថ្នាក់​នៃ​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ពុល​ច្រើន​ជាង​គេ ធ្វើ​ឲ្យ​សីតុណ្ហភាព​ឡើង​កម្តៅ​លើ​ភព​ផែនដី​ ត្រូវ​បាន​ចុះ​ផ្សាយ​ជា​សាធារណៈ​នៅ​ ថ្ងៃ​ព្រហស្បតិ៍ ១​ធ្នូ ​ម្សិលម៉្ងៃ​ នៅ​ឱកាស​សន្និសីទ​ប្រចាំ​ឆ្នាំ​នៃ​អ.ស.ប.​ស្តីពី ​អាកាសធាតុ នៅ​ទីក្រុង Durban នៃ​សាធារណរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង។ ប្រទេស​ចិន សហរដ្ឋអាមេរិក ឥណ្ឌា រុស្ស៊ី​និង​ជប៉ុន ស្ថិត​នៅ​ជួរ​មុខ​គេ។ ប្រទេស​ទាំង​ប្រាំ​នេះ​តែ​ប៉ុណ្ណោះ បញ្ចេញ​ចំនួន​ពាក់​កណ្តាល​ឧស្ម័ន​ពុល​ដែល​ធ្វើ​ឲ្យ​ឡើង​កម្តៅ​សីតុណ្ហភាព​លើ​ភព​ផែនដី។

តំបន់​ឧស្សាហកម្ម​នៅ​ខេត្ត​ Shizuishan ប្រទេស​ចិន
តំបន់​ឧស្សាហកម្ម​នៅ​ខេត្ត​ Shizuishan ប្រទេស​ចិន Reuters/Jason Lee
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​៦​ប្រទេស​ដំបូង​នៃ​ចំណាត់​ថ្នាក់​បង្ហាញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម្ង៉ៃ​១​ធ្នូ​ ដោយ​ក្រុម​ហ៊ុន​អង់គ្លេស​ Maplecroft​ ដែល​មាន​ឯកទេសកម្ម​ខាង​ធ្វើ​វិភាគ​អំពី​ហានិភ័យ​ ​ ​ ប្រទេស​បី​គឺ​ជា​ប្រទេស​រីក​ចម្រើន​ថ្មី​ខាង​ឩស្សាហកម្ម​គឺ​ប្រទេស​ចិន​ដែល​បញ្ចេញ​ឩស្ម័ន​ពុល​ច្រើន​ជាង​ស.រ.អា.​ តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​និង​ឥឡូវ​គឺ​ប្រទេស​ឥណ្ឌា​និង​ប្រេស៊ីល​។

ប្រទេស​ទាំង​បី​នេះ​ត្រូវ​ការ​ថាមពល​ខ្លាំង​ណាស់​ ​ ​ ដួច្នេះ​ក៏​បញ្ចេញ​ឩស្ម័ន​ពុល​ច្រើន​ជាង​គេ​ដែរ​។​ម្យ៉ាង​ទៀត​ ​ ប្រទេស​ចិន​និង​ឥណ្ឌា​ប្រើ​រោង​ចក្រ​ដើរ​ដោយ​ធ្យូង​និង​ថាមពល​ផ្សេង​ទៀត​ ដូច​ជា​ប្រេង​កាត​និង​ឩស្ម័ន​ធម្មជាតិ​។​ជា​ឩទាហរណ៍​ ​ ឥណ្ឌា​បាន​សាង​សង់​រោង​ចក្រ​ដើរ​ដោយ​ធ្យូង​ចំនួន​៥៥​ក្នុង​រយៈ​ពេល​តែ​៤​ឆ្នាំ​។​ឥណ្ឌា​បាន​បញ្ចេញ​ឩស្ម័ន​ពុល​កាបូនិក​ចំនួន​២២៧២​លាន​តោន​ នៅ​ឆ្នាំ​២០០៩​និង​២០១០​។

ប៉ុន្តែ​ ប្រទេស​ចិន​បញ្ចេញ​ឩស្ម័ន​ពុល​ច្រើន​ជាង​គេ​គឺ​ចំនួន​ជិត​៩៤៤១​លាន​តោន​ដែល​ធ្វើ​ឱ្យ​សីតុណ្ហភាព​ឡើង​កម្តៅ​លើ​ភព​ផែន​ដី​ក្នុង​អំឡុង​ពេល​តែ​២​ឆ្នាំ​។​តួ​លេខ​ទាំង​នេះ​គិត​គូរ​ ចាប់​ពី​ឆ្នាំ​២០០៩​និង​ប៉ាន់​ប្រមាណ​ នៅ​ឆ្នាំ​២០១០​ ប៉ុន្តែ​ ការសិក្សា​និយាយ​អំពី​ភាពតានតឹង​រវាង​ប្រទេស​ឩស្សាហកម្ម​រីក​ចម្រើន​និង​ប្រទេស​រីក​ចម្រើន​ថ្មី​ខាង​ឩស្សាហកម្ម​។​ប្រទេស​ឩស្សាហកម្ម​រីក​ចម្រើន​តឿន​ក្រើន​ប្រទេស​រីក​ចម្រើន​ថ្មី​ខាង​ឩស្សាហកម្ម​ឱ្យ​កាត់​បន្ថយ​ការបញ្ចេញ​ឩស្ម័ន​ពុល​របស់​ខ្លួន​។​ប៉ុន្តែ​ ប្រទេស​ថ្មីៗ​ទាំង​នេះ​ពុំ​ព្រម​ទេ​ ដើម្បី​កុំ​ទប់​បង្អាក់​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​។

នៅ​ទី​ក្រុង​កំពង់​ផែ​ Durban​នៃ​សាធារណរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង​ ​ ​ ការចរចា​រវាង​២០០​ប្រទេស​នឹង​បន្ត​ទៅ​រហូត​ដល់​ថ្ងៃ​៩​ធ្នូ​។​ក្នុង​ខណៈ​នេះ​ ​ គ្មាន​ការជាប់​ពាក់​ព័ន្ធ​ទាំង​បង្ខំ​អ្វី​ណា​មួយ​ត្រូវ​បាន​អនុម័ត​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI