បាតុកម្ម ៥ ថ្ងៃ តវ៉ា រឿងទឹកដីខ្មែរកម្ពុជាក្រោម ចប់ ដោយគ្មានការឆ្លើយតប
ចុះផ្សាយនៅថ្ងៃ៖
បាតុកម្ម ៥ ថ្ងៃ នៅមុខស្ថានទូតវៀតណាម តវ៉ារឿងទឹកដីខ្មែរកម្ពុជាក្រោម បានបញ្ចប់ កាលពីល្ងាច ថ្ងៃទី៨ ខែតុលាម្សិលមិញ។ ប៉ុន្តែមិនខុសពីលើកមុនៗនោះទេ មន្ត្រីរដ្ឋាភិបាល និងមន្ត្រីស្ថានទូតវៀតណាម ប្រចាំកម្ពុជា នៅតែបន្តរក្សាភាពស្ងាត់ស្ងៀម។ មេដឹកនាំបាតុករ លោក ថាច់ សេដ្ឋា បានសម្តែងការពេញចិត្តនឹងបាតុកម្ម ដែលលោកថា បានប្រព្រឹត្តទៅតាមការគ្រោងទុក រួមមាន៖ ការជួបជុំហែក្បួន ដាក់ញត្តិ និងប្រមូលផ្តុំមុខស្ថានទូតវៀតណាម ដោយគ្មានការរារាំង ឬអំពើហិង្សាកើតឡើងទេ។ ចំណែកមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានវាយតម្លៃថា បាតុកម្មរយៈពេល ៥ ថ្ងៃនេះ បានបង្ហាញពីសកម្មភាពផុលផុសរបស់ប្រជាពលរដ្ឋមួយក្រុម។ ប៉ុន្តែលោកថា បាតុករ គួរតែបង្កើនកិច្ចសហការជាមួយអាជ្ញាធរ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់កម្ពុជា។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ