បទយកការណ៍

ភាគ​ខាង​លិច​នៃ​ទី​ក្រុង​រង​ការ​វាយ​ប្រហារ​ដោយ​ជំនន់​ទឹក​ភ្លៀង​

សំឡេង ០៨:០៩
ទឹកជំនន់​នៅខណ្ឌសែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី០៩ តុលា ឆ្នាំ២០១៣
ទឹកជំនន់​នៅខណ្ឌសែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី០៩ តុលា ឆ្នាំ២០១៣ RFI/Siv Channa

ផ្នែក​ខ្លះ​នៃ​ទី​ក្រុង​ភ្នំពេញ ​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​​ប៉ុន្មាន​​ថ្ងៃ​​កន្លង​​ទៅ​​នេះ។ ប្រជាពលរដ្ឋ​​ដែល​​លំនៅឋាន​​របស់​​ពួក​គេ​​ត្រូវ​​លិចលង់​ដោយ​ទឹក​ជំនន់​​ បាន​​រអ៊ូរ​​រទាំ​​ចំពោះ​​ភាព​យឺត​យ៉ាវ របស់​អាជ្ញាធរ​ក្នុង​ការ​ជួយ​រំដោះ​ទឹក​ចេញ​ក្រៅ​ក្រុង​ខណៈ​ដែល​ផ្លូវ​ថ្នល់​មួយ​ចំនួន ​ក៏​ត្រូវ​លិច​ទឹក​ហើយ​ចរាចរ​ណ៍​មាន​ការ​លំបាក​ជា​អន្លើ។