វេទិកាដើមបណ្តឹងរដ្ឋប្បវេណីថ្នាក់តំបន់ នៅខេត្តកំពង់ឆ្នាំង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៨:០៨
នៅថ្ងៃទី៥-៦ ខែមេសាខាងមុខ តុលាការខ្មែរក្រហមនឹងរៀបចំកិច្ចប្រជុំផ្ទៃក្នុងមួយដើម្បីកំណត់ កាលបរិច្ឆេទពិតប្រាកដនៃការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ទាំងបួនរូបក្នុងសំណុំរឿង០០២។ ជាមួយគ្នានេះដែរ ដើម្បីផ្តល់ព័ត៌មានថ្មីៗពីការវិវឌ្ឍន៍របស់សាលាក្តីដល់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហម អង្គភាពជនរងគ្រោះ រួមជាមួយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានរៀបចំវេទិកាថ្នាក់តំបន់លើកទី៨នៃដើមបណ្តឹងរដ្ឋប្បវេណីក្នុង សំណុំរឿង០០២ នៅក្នុងខេត្តកំពង់ឆ្នាំង។