បទយកការណ៍

សង្គមស៊ីវិល​សូម​ឲ្យ​គណបក្ស​នយោបាយ​ដោះស្រាយ​បញ្ហា​ដីធ្លី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផ្តើម​ចេញ​ពី​ក្តី​បារម្ភ​ជុំវិញ​ជម្លោះដីធ្លី​នៅ​កម្ពុជា ​មជ្ឈមណ្ឌល​សិទ្ឋិមនុស្ស​កម្ពុជា​នឹង​រៀបចំ​វេទិកា​តុមូល​ក្រោម​ប្រធានបទ​“គោល​នយោបាយ​កំណែ​ទម្រង់​ដីធ្លី​នៅ​កម្ពុជា”។ វេទិកា​លើក​ទី១​បាន​ធ្វើ កាល​ពី​ថ្ងៃ​ទី ១៧​កញ្ញា​ម្សិលមិញ​នៅភ្នំពេញ​ ហើយនឹង​រៀបចំ​ជាបន្តបន្ទាប់​នៅខេត្ត​ចំនួន៥ទៀត​។ ​វេទិកាតុ​មូលនេះ​ មាន​គោលបំណង​ធ្វើការ​ប្រមូលមតិ​យោបល់​អ្នករង​គ្រោះពីជម្លោះ​ដីធ្លី​ មតិយោបល់​ពី​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នកនយោ​បាយ ​ហើយ​ផ្ញើរ​ទៅ​គណបក្សដែល​ត្រៀមខ្លួន​ដើម្បី​ដណ្តើម​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​អាណ​ត្តិ​ទី៥​នៃរដ្ឋសភា​ឆ្នាំក្រោយ​។ មជ្ឈមណ្ឌល​សិទ្ឋិ​មនុស្សកម្ពុ​ជា​ច​ង់ឃើញ​គណ​ប​ក្សជាប់​ឆ្នោ​ត​លើក​ក្រោ​យនេះ​មាន​ឆន្ទៈ​ពិតប្រាក​ដក្នុង​កា​រ​ដោះ​ស្រាយ​បញ្ហាដីធ្លីឲ្យម្ចាស់ឆ្នោត៕

វេទិកា​តុមូល​ដើម្បី​ប្រមូល​មតិយោបល់​ជុំវិញ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា
វេទិកា​តុមូល​ដើម្បី​ប្រមូល​មតិយោបល់​ជុំវិញ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា
មើលវគ្គផ្សេងទៀត