ថ្ងៃ១ឧសភា ប៉ារីសប្រឈមនឹងបញ្ហាសន្តិសុខខ្ពស់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុងប៉ារីសប្រឈមនឹងបញ្ហាសន្តិសុខខ្ពស់។ ដូចតាមទម្លាប់ ថ្ងៃ១ឧសភា ជាទិវាឈប់សម្រាកបុណ្យរម្លឹកពលកម្មអន្តរជាតិ ប៉ុន្តែ ពលរដ្ឋបារាំងរាប់ពាន់នាក់ បានធ្វើបាតុកម្មថ្ងៃ១ឧសភា ហើយដែលជាទូទៅ គឺមានលាយឡំដោយហិង្សា ដុតបំផ្លាញហាងទំនិញផ្សេងៗ។ ថ្ងៃ១ឧសភានេះ គឺកាន់តែធ្ងន់ធ្ងរទៅទៀត ពីព្រោះបាតុករអាចនឹងកាន់តែច្រើន ដោយត្រូវលាយឡំជាមួយនឹងបាតុកម្មអាវលឿង និងក្រុមជ្រុលនិយមផ្សេងទៀត។ ត្រឹមម៉ោង១១និង១៤ព្រឹកនៅស្រុកបារាំង ប៉ូលីសចាប់ខ្លួនមនុស្ស៨៨នាក់។
ប៉ូលីសនិងទាហាន ចំនួនជាង៧ពាន់៤រយនាក់ បានត្រូវដាក់ពង្រាយនៅរដ្ឋធានីប៉ារីស ដើម្បីរក្សាសុវត្ថិភាព ប្រឈមនឹងបាតុករ ដែលភាគច្រើន ទំនងជាជ្រុលនិយម និង អ្នកនិយមហិង្សាផង។ នេះបើតាមប្រសាន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង។
តាមការស្មានរបស់ក្រសួងមហាផ្ទៃ គឺទំនងជាមានបាតុករជាង១១ម៉ឺន៥ពាន់នាក់ ធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំង។ ហើយនៅរដ្ឋធានីប៉ារីស ប្រហែលមានជា២ម៉ឺន៥ពាន់ ទៅ៣ម៉ឺន៥ពាន់នាក់។ បើតាមចំនួននេះ គឺវាកើតចំនួនច្រើនមែនទែនបើធៀបនឹងឆ្នាំមុន។ ផ្អែកលើទិដ្ឋន័យថ្ងៃទី១ឧសភាកាលពីឆ្នាំ២០១៨ គឺមានបាតុករប្រមាណ១ពាន់២រយនាក់ប៉ុណ្ណោះ ដែលធ្វើបាតុកម្មនៅប៉ារីស។ កាលណោះ ពួកគេខ្លះបានដុតបំផ្លាញ និងវាយបំបែកហាងទំនិញជាច្រើន ហើយ ឡានម៉ូតូជាច្រើនគ្រឿង ក៏ត្រូវចេះខ្ទេចខ្ទីអស់ដែរ។
ដើម្បីពង្រឹងសុវត្ថិភាព ប៉ូលីសបារាំងបានកោះហៅជនសង្ស័យបានមួយចំនួនជាបណ្តើរ ហើយក៏បានចាប់ផ្តើមចុះចល័តចែកឆែកតាំងពីព្រឹកថ្ងៃអង្គារមកម្ល៉េះ។ រដ្ឋមន្ត្រីមហាផ្ទៃបានបញ្ជាក់ថា ក្នុងការចុះល្បាតចែកឆែររបស់ប៉ូលីស សមត្ថកិច្ចរកឃើញកាបូកមួយចំនួន មាន បង្កប់ដោយដំបងដែក កាំបិត និងស្រោមដៃក្រាស់ៗជាដើម។
CGT ក្រុមសហជីពមួយ រៀបចំបាតុកម្ម បានអំពាវវពាវឲ្យមានការប្រមូលផ្តុំនៅប៉ារីស ដើម្បីរួមគ្នាប្តូរគោលនយោបាយសង្គម។ បាតុកម្មក៏មាននៅខេត្តផ្សេងដែរ ដូចជាទូលូស៍ ណង់ ហើយ នៅខេត្តម៉ាក់សីយ៍ ភាគខាងត្បួងបារាំង ក៏ជាចំណុចបាតុកម្មក្តៅគគុកដែរ ដែលដឹកនាំដោយអ្នកនយោបាយប្រឆាំង ជ្រុលនិយម លោក Jean -Luc Mélenchon ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ