បារាំង-ប្រេស៊ីល

ប្រេស៊ីល​និង​បារាំង​សហការ​គ្នា​ក្នុង​ការ​កសាង​នាវា​មុជទឹក

លោក François Fillon នៅ​ការដ្ឋាន​សង់​នាវា​មុជទឹក នៅ​ប្រេស៊ីល
លោក François Fillon នៅ​ការដ្ឋាន​សង់​នាវា​មុជទឹក នៅ​ប្រេស៊ីល AFP/Christophe Simon

នៅថ្ងៃសៅរ៍​ម្សិលមិញ ​១៧ធ្នូ លោក​នាយករដ្ឋមន្ត្រី​បារាំង François Fillon បាន​បញ្ចប់​ទស្សនកិច្ច​របស់​ខ្លួន នៅ​ប្រទេស​ប្រេស៊ីល នៅ​ទីក្រុង Rio de Janeiro។ ជា​អ្នក​តំណាង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ប្រទេស​បារាំង​​នៅ​​ប្រេស៊ីល លោក François Fillon បាន​បញ្ចប់ ដំណើរ​ទស្សនកិច្ច ជា​ផ្លូវការ​របស់ខ្លួន នៅ​ប្រេស៊ីល នៅ​​ការដ្ឋាន​ខាងត្បូង ទីក្រុង Rio ជា​ទី​សាងសង់​នាវា​មុជទឹក ដែល​បារាំង​បាន​លក់ នាពេលថ្មីៗនេះ ទៅឲ្យ​ប្រេស៊ីល។ ​ជា​ឱកាស​សំរាប់​លោក François Fillon រលឹក​អំពី​សារៈសំខាន់​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត រវាង​​បារាំង និង​​ប្រេស៊ីល នៅក្នុង​​វិស័យ​​ការពារ​​ប្រទេស​ជាតិ។