ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំងដើមកំណើតខ្មែរ​ចង់ជ្រើសរើស​ប្រធានាធិបតី​ដែល​គិតគូរ​​បង្កើត​ការងារ​ឲ្យ​ប្រជាជន

សំឡេង ០៥:២៩
ពលរដ្ឋ​បារាំង​ដើមកំណើតខ្មែរ ពេល​ទៅ​បោះឆ្នោត​ នៅ​ Noisiel ជាយក្រុង​ប៉ារីស
ពលរដ្ឋ​បារាំង​ដើមកំណើតខ្មែរ ពេល​ទៅ​បោះឆ្នោត​ នៅ​ Noisiel ជាយក្រុង​ប៉ារីស RFI

នៅ​ការិយាល័យ​បោះឆ្នោតលេខ​៥ ក្នុង​ឃុំ​ន័រស្យែល Noisiel​ ដែល​ស្ថិតនៅ​ប៉ែក​ខាងកើត​ទីក្រុង​ប៉ារីស ​ប្រជាជនខ្មែរ​​​ដែល​មាន​សញ្ជាតិ​បារាំង​បានចូល​​ទៅបោះឆ្នោត​បន្តបន្ទាប់គ្នា។ ​នៅឃុំ ន័រស្យែល ក្នុង​ចំណោម​ប្រជាជន​ប្រមាណ ៩ពាន់​នាក់ ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត មាន​ប្រជាជន​ខ្មែរ​ប្រមាណ ៥០០​នាក់។ នៅក្នុង​ឃុំ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កាន់អំណាច គឺ​គណបក្ស​ឆ្វេងនិយម​ PS អ្នកទៅ​បោះឆ្នោតដើម​កំណើត​ខ្មែរ​បាន​និយាយ​ថា គេ​ជ្រើសរើស​បេក្ខជន​មក​ពី​គណបក្ស​ស្តាំ​និយម ដែល​គិតគូរ​ពី​បញ្ហា​សេដ្ឋកិច្ច ជាពិសេស​ការបង្កើត​ការងារ​ធ្វើ​សម្រាប់​ប្រជាពលរដ្ឋ។ ឈាង បុប្ផា បាន​ទៅ​យកការណ៍​ដល់​ការិយាល័យ​បោះឆ្នោត នៅ​ព្រឹកថ្ងៃ​អាទិត្យ២៣មេសា​នេះ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ ឈាង បុប្ផា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI