លោកស្រី ប៉ិច សង្វាវ៉ាន៖ « អក្សរសិល្ប៍សន្តិភាព ជាអក្សរសិល្ប៍ដែលជួយសង្គមឲ្យរីកចម្រើន និងគ្មានអំពើហិង្សា»
ចុះផ្សាយនៅថ្ងៃ៖
សមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំប្រទេសបារាំង នឹងប្រកាសលទ្ធផលប្រកួតពានរង្វាន់អក្សរសិល្ប៍សន្តិភាព លើកទី៤ នៅរសៀលថ្ងៃសៅរ៍ ទី២៧មករា ខាងមុខនេះ។ ពិធីប្រកាសរង្វាន់ជ័យលាភី នឹងរៀបចំនៅវិទ្យាស្ថានពុទ្ធិសាសនបណ្ឌិត្យ។ ឆ្លៀតឱកាសនេះ វិទ្យុបារាំងអន្តរជាតិ បានអញ្ជើញលោកស្រី ប៉ិច សង្វាវ៉ាន ដែលជាប្រធានស្ថាបនិកសមាគម ធ្វើជាភ្ញៀវប្រចាំថ្ងៃ នៅរាត្រីនេះ។ លោកស្រី គឺជាអ្នកនិពន្ធរៀមច្បងមួយរូប និងជាអតីតអ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិ ចំនួន១៨ឆ្នាំ។ ឆ្លើយនឹងសំណួររបស់វិទ្យុបារាំង RFI, លោកស្រី មានប្រសាសន៍ថា អក្សរសិល្ប៍សន្តិភាព ជាអក្សរសិល្ប៍ដែលជួយសង្គមឲ្យរីកចម្រើន ជួយជំរុញឲ្យមនុស្សរស់នៅចុះសម្រុះជាមួយគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី និងគ្មានអំពើហិង្សា។