រុស្ស៊ី​ប្រារព្ធ​ខួប​ទី៦៥​នៃ​ទិវា​ជ័យជំនះ ៩​ឧសភា

សំឡេង ០៧:១៨
ទាហាន​រុស្ស៊ី​ក្នុង​ការ​ដើរ​ព្យុហយាត្រា​ថ្ងៃ​ជ័យជំនះ ៩ ឧសភា ២០១០
ទាហាន​រុស្ស៊ី​ក្នុង​ការ​ដើរ​ព្យុហយាត្រា​ថ្ងៃ​ជ័យជំនះ ៩ ឧសភា ២០១០ ©Reuters

នៅ​ថ្ងៃ​អាទិត្យ ទី៩​ ឧសភា ២០១០​នេះ រុស្ស៊ី​បាន​ប្រារព្ធ​ខួប​ ទី៦៥ នៃ​ ជ័យជំនះ​លើ​របប​ហ៊ីត្លែរ​​អាឡឺម៉ង់ កាល​ពី​សង្រ្គាម​លោកលើកទី២។ ដើម្បី​អបអរ ​ទិវាជ័យជំនះនេះ រុស្ស៊ី​បាន​រៀបចំ​ការដើរ​ក្បួន​ព្យុហយាត្រា​យោធា​​ដ៏ធំ​ មួយ ដោយ​មាន​ទាំង​ទាហាន​មកពីប្រទេស​សមាជិក​អូតង់​ចូលរួមផង។

ផ្សាយពាណិជ្ជកម្ម

បុណ្យនេះ ជា​បុណ្យ​ធំបំផុត​របស់​ប្រទេស​រុស្ស៊ី ដ្បិតវា​ជា​ជ័យជំនះ​ដណ្តើម​បាន កាលពី ៦៥ឆ្នាំ​មុន ក្នុង​សង្គ្រាម​លោក​លើកទី ២​។ វា​ជា​ជ័យជំនះ​ ដែល​ជួយ​រក្សា​ជាតិ រុស្ស៊ី​ឲ្យ​នៅ​មាន​អត្តសញ្ញាណ​ខ្លួន។ ជ័យជំនះ​នេះ​សំរេច​បាន ដោយសារ​ការ​ចង “សម្ព័ន្ធភាព​គ្នា​ប្រយុទ្ធ​ទល់​នឹង​ហ៊ីត្លែរ“។ សម្ព័ន្ធភាព​នេះ​ដឹកនាំ ម្ខាង ដោយ​រុស្ស៊ី (កាលណោះ​ជា​សូវៀត) និង ម្ខាងទៀត ដោយ​មហាប្រទេស​បស្ចិមលោក រួមមាន អាមេរិក អង់គ្លេស និងបារាំង។

ខុសពី​បណ្តា​ប្រទេស​​បស្ចិមលោក ដែល​យក​ថ្ងៃ ៨ ឧសភា​ ជា​ទិវា​ជ័យជំនះ រុស្ស៊ី កំណត់​យក​ថ្ងៃ​៩ឧសភា​វិញ។ នៅ​ឆ្នាំ​នេះ ជា​លើកទី១ ដែល​រុស្ស៊ី​បាន​អញ្ជើញ​ប្រមុខរដ្ឋ​បរទេស​មួយចំនួន ធំ ឲ្យ​មក​ចូលរួម​ ក្នុង​ពិធី​បុណ្យ​ជ័យជំនះ​នេះ។ វា​ក៏​ជា​លើកទីមួយ​ដែរ ដែល​កងយោធា​នៃ​បណ្តា​ប្រទេស​អូតង់ បាន​មក​ចូល​រួម​​ក្នុង​ព្យុហយាត្រា​កងទ័ព​រុស្ស៊ី។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI