សករាជ ៨ឆ្នំារបស់លោក លុយឡាបានឈានដល់ទីបញ្ចប់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៣
ថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នំា ២០១០ មានប្រជាជនប្រេស៊ីលជិត ១៣៦លាននាក់ត្រូវបានគេអញ្ជើញឲ្យចូលរួមបោះឆ្នោតជាសាកល។ ជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បោះឆ្នោតជ្រើសរើសសមាជិកថ្មីនៃរដ្ឋសភា បោះឆ្នោតជ្រើសរើសសមាជិកថ្មីចំនួន ២ ភាគ ៣នៃព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសអភិបាលខេត្ត ក្រុង និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តថ្មីនៅក្នុងរដ្ឋសហព័ន្ធទំាង ២៧។ លោកប្រធានាធិបតីផុតអាណត្តិ លុយឡាត្រៀមខ្លួនចុះចេញពីកៅអីប្រធានាធិបតី ដែលលោកបានអង្គុយអស់រយៈពេល ៨ឆ្នំា។ តើអ្វីទៅ ជាតុល្យការនៃការដឹកនំារបស់លោកលុយឡា ក្នុងរយៈពេល៨ឆ្នំាកន្លងទៅនេះ ?
មិនដែលមានឡើយនៅក្នុងប្រវត្តិសាស្រ្តជាង ប្រំារយឆ្នំារបស់ខ្លួន ដែលស្ថានភាពនៃប្រទេសធំជាងគេមួយនេះនៅក្នុងទ្វីបអាមេរិកឡាទីន បាននិងកំពុងក្លាយជាប្រទេសគំរូមួយនៅក្នុងតំបន់ និងនៅលើសាកលលោក។ ក្រោមការដឹកនំារបស់លោកលុយឡាក្នុងរយៈពេល៨ឆ្នំាកន្លងទៅនេះ លោកលុយឡាបាននំាប្រទេសប្រេស៊ីលឲ្យក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១ ក្នុងតំបន់ និងជាមហាអំណាចសេដ្ឋកិច្ចទី៨ក្នុងលោក ជាមួយនឹងកំណើនសេដ្ឋកិច្ចវិជ្ជមានជានិច្ច។ សម្រាប់ឆ្នំា ២០១០ កំណើនសេដ្ឋកិច្ចប្រេស៊ីលអាចនឹងមានប្រមាណជា ៧%។ ប្រេស៊ីលគឺជាកសិដ្ឋានពិភពលោក ជាមួយនឹងធនធានធម្មជាតិសម្បូរបែបដែលខ្លួនមាន ទំាងនៅលើដី និងក្រោមដី។ មានជង្រុកធនធានធម្មជាតិចំនួនពីរដែលជាមូលដ្ឋាននៃសេដ្ឋកិច្ចជាតិ គឺធនធានប្រេង និងរ៉ែដែក។ បច្ចុប្បន្ន ប្រេស៊ីលបានក្លាយជាប្រទេសនំាចេញទីមួយក្នុងលោក នូវផលិតផលសណ្តែក ស្ករ អេតាណុល សាច់គោ សាច់មាន់ និងថ្នំាជក់។ គឺជាមួយនឹងធនធានធម្មជាតិដ៏សម្បូរបែបទំាងអស់នេះហើយ ដែលបានជម្រុញឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រេស៊ីលមានសន្ទុះទៅមុខយ៉ាងលឿនដូចផ្លេកបន្ទោរ។
សន្ទុះសេដ្ឋកិច្ចរបស់ប្រេស៊ីលបានមកដោយកត្តាធំៗចំនួនពីរ ទីមួយ៖ គឺកំណើននៃការចំណាយរបស់គ្រួសារដែលមានជីវភាពថ្នាក់មធ្យម តាមរយៈរូបមន្តដ៏សក្តិសិទ្ធិរបស់លោក លុយឡាដែលមានឈ្មោះថា « Bolsa Famillia » ឬប្រែជាភាសាខ្មែរថា « អាហារូបករណ៍គ្រួសារ » ។ ក្នុងរយៈពេល ៨ឆ្នំា មានប្រជាជនប្រេស៊ីលចំនួន ២៩លាននាក់បានងើបផុតពីភាពក្រីក្រ និងបានក្លាយជាអ្នកមានជីវភាពថ្នាក់មធ្យម។ កត្តាធំទីពីរនៃកំណើនសេដ្ឋកិច្ចប្រេស៊ីលបច្ចុប្បន្ន គឺបានមកពីភាពរឹងមំានៃសកម្មភាពរបស់រោងចក្រ សហគ្រាស និងក្រុមហ៊ុនប្រេស៊ីលនៅក្រៅប្រទេស ពិសេស នៅក្នុងវិស័យផលិតផលវត្ថុធាតុដើម និងផលិតផលឧស្សាហកម្ម។
« Bolsa Famillia » ឬ « អាហារូបករណ៍គ្រួសារ »
នយោបាយសេដ្ឋកិច្ច និងសង្គមដែលលោក លុយឡាបានអនុវត្តក្នុងរយៈពេល ៨ឆ្នំាកន្លងមក គឺជានយោបាយមួយដែលលោក លុយឡាបានដើមតាម ឬក៏ថាបានបន្តពីប្រធានាធិបតីមុនគឺលោក Fernando Henrique Cardoso ដែលជាអ្នកសង្គមប្រជាធិបតេយ្យ និងជាគូប្រជែងរបស់លោក។ លោក Cardoso ក៏ចង់ប្រែក្លាយប្រេស៊ីលឲ្យទៅជាប្រទេសតតិយៈលោក តាមរយៈការធ្វើទំនើបកម្ម កំណើនសេដ្ឋកិច្ច និងការងារ។ ក៏ប៉ុន្តែ អ្វីដែលលោក លុយឡាធ្វើបានប្រសើរជាងលោក Cardoso នោះ គឺការវាយលុកដល់ឫសគល់នៃភាពក្រីក្រតែម្តង។ លោក លុយឡាកំចាត់បាននូវជំងឺមហារីកនៃភាពក្រីក្រ តាមរយៈការបង្កើតរូបមនុ្ត « Bolsa Famillia » ឬប្រែជាភាសាខ្មែរថា « អាហារូបករណ៍គ្រួសារ »។ តំាងតែពីលោកលុយឡាបានឡើងកាន់តំណែងប្រធានាធិបតីប្រេស៊ីលក្នុងឆ្នំា ២០០២មក គោលដៅរបស់លោក គឺបំបាត់គ្រោះទុរ្ភិក្ស។
តាមរយៈរូបមន្ត « អាហារូបករណ៍គ្រួសារ » នេះ រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភប្រចំាខែពី ១០ ទៅ ១០០ដុល្លារ, ឲ្យដល់គ្រួសារក្រីក្រ និងក្រីក្រខ្លំាងបំផុត ប្រមាណជា ១លាន ២សែនគ្រួសារ។ ជាថ្នូរត្រលប់វិញ ឪពុក ម្តាយត្រូវបញ្ជូនកូនទៅសាលារៀន។ ទន្ទឹមគ្នានេះ កសិករក្រីក្រទទួលបានឥណទានពីរដ្ឋមានទឹកស្អាត និងភ្លើងអគ្គិសនីប្រើបា្រស់។ មួយវិញទៀត ដើម្បីដំឡើងអំណាចទិញរបស់ប្រជាជនក្នុងជីវភាពប្រចំាថ្ងៃ រដ្ឋាភិបាលបានដំឡើងប្រាក់ខែអប្បបរមាជារៀងរាល់ឆ្នំាដែលគិតពីឆ្នំា ២០០៣ ដល់ឆ្នំា ២០១០នេះ គឺកើនរហូតដល់ទៅ៥៤%។
ជាលទ្ធផលជាក់ស្តែង ក្នុងរយៈពេលតែ ៨ឆ្នាំរបស់លោក លុយឡា មានប្រជាជនប្រេស៊ីលចំនួន ២៩លាននាក់បានងើបផុតពីភាពក្រីក្រ ហើយទន្ទឹមគ្នាជាមួយគ្នានេះ មាន៣១លាននាក់បានទទួលកម្រិតជីវភាពមធ្យម។ ជារួមទៅ លោកលុយឡាដែលខ្លួនឯងមានកំណើតចេញមកពីគ្រួសារក្រីក្រ បោះបង់សាលាតំាងពីអាយុ ១០ឆ្នំា ចាប់ផ្តើមធ្វើការ ជាកម្មករតំាងពីអាយុ ១៤ឆ្នំា ជាប្រធានសហជីព ជាអ្នកបង្កើតគណបក្សពលករ និងធ្លាប់ចាញ់ការបោះឆ្នោតប្រធានាធិបតីចំនួន ៣ដងនោះ លោក លុយឡាមិនបានភ្លេចពីប្រភពដើមជាអ្នកក្ររបស់ខ្លួនទេ។ ម្ល៉េះហើយបានជាពេលដឹកនំាប្រទេសមាន បានហើយ លោកមិនញញើតនឹងចែករំលែកផ្លែផ្កាដែលទទួលបានពីកំណើនសេដ្ឋកិច្ចឲ្យពលរដ្ឋរបស់ខ្លួន។
គម្លាតសង្គមនៅតែមានខ្លំាងរវាងតំបន់ប៉ែកខាងជើង និងត្បូង
គឺជាគម្លាតសង្គមរវាងតំបន់ប៉ែកខាងត្បូងដែលទំនើបទាន់សម័យ និងសម្បូរអ្នកមាន និងតំបន់ប៉ែកខាងជើងដែលចាស់គម្រិល និងសម្បូរអ្នកក្រីក្រតោកយ៉ាក។ សេវាអប់រំសាធារណៈនៅតាមសាលាបឋមសិក្សា និងមធ្យមសិក្សា នៅតែអន់ខ្សោយ ប្រព័ន្ធសុខភាពគ្មានគុណភាព នគរបាល គ្មានសមត្ថភាព អំពើពុករលួយបន្តស៊ីរូងផ្ទៃក្នុងប្រទេស អំពើហិង្សាកំពុងបន្តកើតមាននៅតាមទីក្រុងធំៗជាច្រើន និងក្រុមគ្រួសារ បក្សពួកនិយមកំពុងបន្តរីកស្គុះស្គាយ។
ទំាងនេះសុទ្ធសឹងជាបញ្ហាដែលប្រធានាធិបតីថ្មីត្រូវបន្តដោះស្រាយ។ តែយ៉ាងណាក៏ដោយ វាមិនសូវជាយ៉ាប់ដូចកាលពីលោកលុយឡាបានចាប់ផ្តើមដំបូងនោះទេ។ សករាជរបស់លោកលុយឡាបានបញ្ចប់ទៅហើយ តែលទ្ធផលដែលលោកលុយឡាបានបន្សល់ទុកឲ្យ គឺធំធេងណាស់។
លោក លុយឡាបានធ្វើឲ្យប្រេស៊ីលមានឥទ្ធិពល និងទឹកមាត់ប្រៃ ទំាងនៅលើឆាកតំបន់ និងនៅលើឆាកអន្តរជាតិ។ ប្រេស៊ីលក្រោមអាណត្តិគ្រប់គ្រងរដ្ឋរបស់លោក លុយឡា បាននិងកំពុងបន្តទាមទារអាសនៈអចិន្ត្រៃយ៍មួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក លុយឡាបានធ្វើឲ្យប្រេស៊ីលក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ១ក្នុងតំបន់ និងទី ៨ ក្នុងលោក។
ដូច្នេះឃើញថា ការងាររបស់ប្រធានាធិបតីថ្មីនៃប្រទេសប្រេស៊ីលនឹងមិនយ៉ាប់យ៉ឺនពេកទេ។ សករាជរបស់លោក លុយឡាបានចប់ហើយ តែលោក លុយឡានៅតែមានការគំាទ្រពីប្រជាជនរហូតដល់ ៨០%។ នេះសបង្ហាញឲ្យឃើញថា ប្រធានាធិបតីថ្មីគ្មានជម្រើសអ្វីក្រៅពីដើមតាមផ្លូវដែលត្រួសត្រាយដោយលោក លុយឡាទេ។ កុំតែច្បាប់រដ្ឋធម្មនុញ្ញកម្រិតអំណាចប្រធានាធិបតីតែ ២អាណត្តិ កុំអីលោកលុយឡាជាប់មួយអាណត្តិទៀត ដោយមិនបាច់បង្ខំ។ តែលោក លុយឡាដែលបច្ចុប្បន្នមានអាយុជិត ៦៥ឆ្នំា បានបញ្ជាក់ថា ក្នុងមួយជីវិតមនុស្សយើង មិនមែនមានតែជីវិតប្រធានាធិបតីមួយទេ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ