ភ្ញៀវប្រចាំថ្ងៃ

លោក កែប ជុតិមា៖« ឧប្បត្តិហេតុ​នៅ​កោះពេជ្រ ពិត​ជា​មេរៀន​មួយ​ដែល​យើង​នឹង​ខិតខំ​បញ្ជៀស​កុំ​ឲ្យ​កើត​មាន​ជា​ថ្មី »

សំឡេង ០៩:៣៤
លោក កែប ជុតិមា អភិបាល​ក្រុងភ្នំពេញ
លោក កែប ជុតិមា អភិបាល​ក្រុងភ្នំពេញ ©វណ្ណារ៉ា

ប៉ុន្មាន​ម៉ោង ក្រោយ​ពី​ឧប្បត្តិហេតុ​ផ្អើល​រត់ជាន់​គ្នា​នៅ​លើ​ស្ពានពេជ្រ​នៃ​កោះពេជ្រ​ ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង ៣០០នាក់ កាល​ពី​ថ្ងៃ​ច័ន្ទ ទី២២ វិច្ឆិកា​មក រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ វិច្ឆិកា ជា​ថ្ងៃ​កាន់ទុក្ខជាតិ​ចំពោះ​ពលរដ្ឋ​ដែល​បាន​បាត់បង់​ជីវិត។ លោក កែប ជុតិមា អភិបាល​ក្រុងភ្នំពេញ​បាន​ជម្រាប​ជូន​នូវ​កម្មវិធី​មួយ​ចំនួន​ដែល​នឹង​​ត្រូវ ​រៀបចំ​ឡើង​នៅ​កន្លែង​កើតហេតុ។ ទន្ទឹម​គ្នា​នេះ លោក កែប ជុតិមា​បាន​ប្រាប់​ពី​វិធានការ​មួយ​ចំនួន​ទៀត​ដែល​សាលាក្រុងភ្នំពេញ​​ត្រូវ​ ធ្វើ​នៅ​កោះពេជ្រ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ឧប្បត្តិហេតុ​ស្រដៀង​ថ្ងៃទី២២ វិច្ឆិកា ឆ្នំា ២០១០ កើត​មាន​ជា​ថ្មី​ម្តង​ទៀត។