សំណុំរឿង​ព្រំដែន​ខ្មែរ-ថៃ

កែប្រែថ្ងៃទី៖ 09/06/2011 - 15:35

នៅ​ក្នុង​សំណុំរឿង​ព្រំដែន​ខ្មែរ-ថៃ​នេះ វិទ្យុបារាំង​អន្តរជាតិ (RFI) ​នឹងនាំ​មកជូន​លោកអ្នក​ នូវ​ព័ត៌មាន​​ថ្មីៗ ទាក់ទង​នឹង​សភាពការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន និង​​ដំណើរការ​ក្តី​នៅ​ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។នៅ​ពេលនេះ ការប្រឈមមុខ​ដាក់​គ្នា​តាមផ្លូវ​យោធា នៅ​តែ​បន្ត​កើតមាន​​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ-ថៃ។ កាល​ពី​ចុងខែ​មេសា ២០១១ រដ្ឋាភិបាល​កម្ពុជា​​បាន​ដាក់​ពាក្យ​បណ្តឹង​ជាផ្លូវការ ស្នើសុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ ធ្វើ​ការ​បកស្រាយ​ឡើងវិញ​អំពី​អត្ថន័យ​នៃ​សេចក្តី​សម្រេច កាល​ពី​ឆ្នាំ​១៩៦២។ ក្នុង​ពេល​ជាមួយ​គ្នា​កម្ពុជា​ក៏​បាន​ស្នើ​សុំ​ផងដែរ​ឲ្យ​តុលាការ​ចាត់វិធានការ​បណ្តោះអាសន្ន ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ។